Connect with us

អាជីព

ភាព​ឱន​លំទោន ​៥ យ៉ាង​ដែល​អ្នកដឹកនាំ​គួរ​តែ​មាន​សម្រាប់​ក្រុម

បានផុស

នៅ

មេដឹកនាំ​អស្ចារ្យ​គឺ​ដូចជា​កញ្ចក់​ដែល​ឆ្លុះ​ពី​សមាជិក​ក្រុម​នីមួយៗ។ អ្វី​ដែល​ពួកគេ​ចង់​ឃើញ​នៅ​ក្នុង​ក្រុម​​ ច្រើន​តែ​បង្ហាញ​នៅ​ក្នុង​ខ្លួន​របស់​មេដឹកនាំ ទោះបី​ជា​មេដឹកនាំ​ត្រូវ​ប្រឈមមុខ​នឹង​រឿង​ដែល​មិន​ចូលចិត្ត​ឬ​ចូលចិត្ត​ក៏​ដោយ។

ខាងក្រោម​នេះ​គឺ​ជា​កាតព្វកិច្ច​សំខាន់​មួយ ​ដែល​មេដឹកនាំ​ក្រុម​គួរ​មាន ​សម្រាប់​ក្រុម​របស់​ពួកគេ ៖

១. ការគោរព

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិន​បើមេដឹកនាំ​ចង់​បាន​ការ​គោរព​ពី​សមាជិក​ក្រុម​ អ្នក​ត្រូវ​តែ​ផ្ដល់ឲ្យ​ពួកគេ​ជា​មុន​សិន។ បើមេដឹកនាំ​គោរព​អ្នក​ដទៃ ​មិន​ថា​ម្នាក់​នោះ​មាន​ឋានៈ​ជា​អ្នកណា​ឡើយ ​គេ​នឹង​តបត​មកវិញដូច​ដែល​អ្នក​ធ្វើ​ចំពោះ​គេ។

. ចក្ខុវិស័យ

ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ដ៏​អស្ចារ្យ​ អ្នក​ត្រូវ​ចែក​រំលែក​ចក្ខុវិស័យ​និង​បេសកកម្ម​របស់​អ្នក​ទៅ​កាន់​ក្រុម។ ចំណុច​សំខាន់ ​គឺ​មិន​ត្រឹម​តែ​ចែក​រំលែក​វា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​​ឲ្យ​ក្រុម​ការងារ​របស់​អ្នក​កាន់​តែ​រលូន​ទៅ​មុខ។

ចូរ​ធ្វើ​ឲ្យពួកគេ​មាន​អារម្មណ៍​ដូចជា​ពួកគេ​ មាន​វត្តមាន​ក្នុង​បេសកកម្ម​នេះ។ វា​នឹង​ជួយ​បង្កើត​ឱ្យ​មាន​ទំនាក់ រ​រាង​អ្នក​និង​សមាជិក​ក្រុម។

៣. ការ​ទំនាក់ទំនង

មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​និយាយ ​ជុំវិញ​ការ​ប្រាស្រ័យ​ទាក់ទង​ និង​ភាព​ជា​អ្នក​ដឹកនាំ ​ដែលក្នុង​នាម​ជា​អ្នក​ដឹកនាំ​គួរ​តែ​មាន។ ក្រុមហ៊ុន​ខ្លះ​បង្កើត​គោលនយោបាយ​ទំនាក់ទំនង​ ដោយ​បាន​បាន​កំណត់​នូវ​វិធី​នៃ​ការ​ទំនាក់ទំនង ​តាម​វិធី​ដែល​មាន​វិន័យ​តឹងរ៉ឹង។ គោលនយោបាយ​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ ​ក៏​អាច​ជួយ​ឲ្យ​អ្នក​ដឹកនាំ​សម្រេច​បាន​​ជោគជ័យ​​ច្រើន​ជាង​នេះ។

. តម្លាភាព​និង​ស្មោះត្រង់

អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់ត្រូវ​តែ​មាន​តម្លាភាព​ជានិច្ច​ មិនថា​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ។ ប្រសិន​បើ​អ្នក​មិន​មាន​តម្លាភាព​ក្នុង​ក្រុម​ទេ​ ធានា​ថា​នឹង​មាន​វិវាទស្មុគស្មាញ​កើតឡើង​មិនខាន។

តម្លាភាព​និង​ភាព​ស្មោះត្រង់ ​គឺ​ជា​គោលនយោបាយ​នៃ​ទំនាក់ទំនង​ដ៏​អស្ចារ្យ​ ដែល​អាច​ជួយ​អ្នក​ឲ្យ​រីក​ចម្រើន​ទៅ​មុខ​ទាំងអស់​គ្នា។

៥. លើក​ទឹក​ចិត្ត

ការ​លើក​ទឹកចិត្ត​គឺ​អ្វី​កាតព្វកិច្ច​ដែល​អ្នកដឹកនាំ​គួរ​តែ​ធ្វើ​ចំពោះ​ក្រុម។ អ្នកដឹកនាំ​គឺ​ដូចជា​គ្រូ​បង្វឹក​ម្នាក់​ដែល​ជួយ​បង្ហាត់​បង្រៀន​ ដល់​សមាជិក​ក្រុម​នីមួយៗ​ ហើយ​ការ​លើក​ទឹក​ចិត្ត​គឺ​ជា​ទម្រង់​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​មួយ​ ដែល​អាច​ជួយឲ្យមាន​ការ​សន្ទនា​ស៊ីជម្រៅនិង​បំបែក​ការ​ភ័យខ្លាច ​អសន្តិសុខ​ បញ្ហា​ ទំនុក​ចិត្ត​ និង​ឧបសគ្គ​ក្នុង​ការ​ផ្លាស់ប្ដូរ​ក្រុម។

ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ដ៏​អស្ចារ្យ ​ចូរ​ក្លាយ​ជា​គ្រូ​បង្វឹក​ដ៏​អស្ចារ្យ​ម្នាក់​ជា​មុន​សិន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មេ​ក្រុម​ល្អ រមែង​ស្វាគមន៍​បុគ្គលិក​ថ្មី​ដោយ​សកម្មភាព​ទំាងនេះ​

ចុចអាន៖មាន​បួន​យ៉ាង​នេះ មេដឹកនាំ​ពូកែយ៉ាងណាក៏ក្រុមហ៊ុននឹងដួលក្ស័យបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៩ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៩ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម