អង់គ្លេស នៅតែ​ជា​ភាសា​កំពូល​តារាង​ក្នុង​ពិភព​ពាណិជ្ជកម្ម​ និង​អាជីព​
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

អង់គ្លេស នៅតែ​ជា​ភាសា​កំពូល​តារាង​ក្នុង​ពិភព​ពាណិជ្ជកម្ម​ និង​អាជីព​

Published

on

ឈប់​សង្ស័យ​ទៅ​! សារៈសំខាន់​នៃ​ការ​អាច​ប្រើ​ភាសា​អង់គ្លេស​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត និង​ការងារ​ត្រូវ​បាន​បញ្ជាក់​ដោយ​អង្គការ​ការងារ​ធំៗ​ក្នុង​លោក លើកលែងតែ ប្រទេស​ដែល​និយា​យា​អង់គ្លេស​ជា​ធម្មតា​ទៅ​​ហើយ​ ទើប​គេ​ចាត់ទុក​ភាសា​ចិន ព័រទុហ្គាល់ និង​ជប៉ុន​ជា​ភាសាបរទេស​ដែល សំខាន់​សម្រាប់​រៀន​។​

​នេះ​បាន​ន័យថា​បើ​មិន​ទាន់​មាន​អង់គ្លេស​ទេ អង់គ្លេស​ជា​ភាសាបរទេស​ដំបូង​និង​ដែល​សំខាន់​បំផុត​ត្រូវ​រៀន​កាន់តែ​ឆាប់​កាន់តែ​ល្អ​។​

​រើស​យក​ជំនាញ​ភាសា​ទី​ពីរ​ដែល​ត្រឹមត្រូវ គឺ​សំខាន់​ណាស់​សម្រាប់​អាជីព​ពេញ​មួយ​ជីវិត​នៃ​យើង​ម្នាក់ៗ​។ សម្រាប់​បរិបទ​ពាណិជ្ជកម្ម​កម្ពុជា ប្រសិន​យើង​អាច​មាន​លទ្ធភាព ឬ​ទេពកោសល្យ​ច្រើន​ភាសា​កាន់តែ​ប្រសើរ សម្រាប់​លើក​កម្ពស់​គុណភាព​និង​ព​ន្លឿ​ន​ជោគជ័យ​នៃ​ការងារ តែ​ប្រសិន​អាច​ត្រឹម​តែមួយ​ភាសា គួរ​រើស​យក​អង់គ្លេស​មុន​ចិន ជប៉ុន ព័រទុយហ្គាល់​ល់ ព្រោះថា ៖

១ ភាសា​អង់គ្លេស​ជា​ភាសា​សាមញ្ញ​នៃ​អាជីវកម្ម​គ្រប់​ប្រ​ភ​ទ​និង​គ្រប់​ជ្រុង​នៃ​ពិភពលោក​

​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​ភាសា​អង់គ្លេស​ត្រូវ​បាន​គេ​គិត​ថា ជា​ភាសា​ជំនួញ​សាកល និង​អូស​បន្លាយ​ឥទ្ធិពល​ដល់​ទៅ​១០០​ឆ្នាំ​ទៀត​ដោយសារ​ក្រុមហ៊ុន​អន្តរជាតិ​កាន់តែ​ច្រើន​ឡើង ៗ កំពុង​ប្រើប្រាស់​ភាសា​អង់គ្លេស​ជា​ភាសា​មូលដ្ឋាន​ក្នុង​ការ​ទំនាក់ទំនង​ទាំង​សរសេរ​ទាំង​កូដ​ឌីជីថល និង​ក្បួនខ្នាត​មេរៀន​សហគ្រិន​ធំៗ ដែល​មាន​ឯកសារ​គោល​ជា​អង់គ្លេស​ទាំងអស់​។ នេះ​គឺជា​ការពិត​សូម្បីតែ​ក្រុមហ៊ុន​ធំ ៗ ដែល​មិនបាន​ចាប់ផ្ដើម​នៅ​ក្នុង​កន្លែង​និយាយ​ភាសា​អង់គ្លេស នៅ​ចិន​នៅ​កូរ៉េ ។​ល​។​

២ គ្មាន​ភាសា​អង់គ្លេស នឹង​ពិបាក​ច្រើន​សម្រាប់​លុកលុយ​ចូល​ជំនួញ​អន្តរជាតិ​

ដើម្បី​ទទួលជោគជ័យ​ក្នុង​ពិភព​ជំនួញ និង​ធុរកិច្ច​សាកល ភាសា​ចិន និង​ជប៉ុន ឬ​ព័រទុយហ្គាល់ មិន​អាច​ជួយ​អ្នក​បានជា​គ្រឹះ​ទេ គឺ​ជួយ​ម្ដងម្កាល ចំណែក​ភាសា​អង់គ្លេស​ស្ទាត់​និង​ update ការសន្ទនា​អាជីព ពោរពេញ​ទៅ​ដោយ​ការចាប់អារម្មណ៍​បាន ជា​យាន​ធំ​និង​ធ្ងន់​នៃ​មូលដ្ឋាន​ទំនាក់ទំនង HighClass ​របស់​យើង​។ ប៉ុន្តែ​ប្រសិនបើ​ក្រុមហ៊ុន​គិត​ថា​វា​អាច​ដាក់​ជំនាញ​ភាសា​របស់​អ្នក​​ឲ្យ​ប្រើ​បាន​ល្អ​។​

៣ បណ្ដា​ទិន្នន័យ​និង​ព័ត៌មាន​សំខាន់ៗ​នៅ​លើ​អ៊ីនធឺណិត​មាន​ជា​ភាសា​អង់គ្លេស​

នៅ​លើ​អ៊ីនធឺណិត​សារៈសំខាន់​នៃ​ភាសា​អង់គ្លេស​កាន់តែ​បង្ហាញ​ច្បាស់​នា​យុគសម័យ​ចុងក្រោយ​នេះ ដោយ​មាតិកា​ភាគច្រើន​ (​ជាង​៩០​ភាគរយ​)​ សរសេរ​ជា​ភាសា​អង់គ្លេស​។​

​ដោយសារតែ​បញ្ហា​នេះ​ប្រសិនបើ​អ្នកណាម្នាក់​ដែល​មិន​អាច​អាន​ភាសា​អង់គ្លេស​បាន​យ៉ាង​ងាយស្រួល​និង​ជំនាញ យើង​នឹង​កាត់​ចេញពី​មាតិកា​ដែល​ផ្ដល់​ព័ត៌មាន​ជាច្រើន​សម្រាប់​ការលូតលាស់​នៃ​ការងារ​យើង​។​

៤ អង់គ្លេស​នាំមុខ​និន្នាការ​ចុងក្រោយ​បំផុត​ (Trend)​ នៅ​ក្នុង​ឧស្សាហកម្ម​របស់​យើង​

ចង់​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ដែល​ដឹង​រឿង​ច្រើន ក្នុង​ការ​ច្នៃប្រឌិត អាច​ប្រើ​ចំណេះដឹង​អង់គ្លេស​ស្រាវជ្រាវ​លឿន​ជាង​៨០​ដង​នៃ​ភាសា​ដទៃ​។​

​ប៉ុន្តែ​ប្រសិនបើ​ត្រូវ​រង់ចាំ​អ្វីៗ​ដើម្បី​បកប្រែ​តាម​ភាសា​ផ្សេងៗ​ដែលយើង​ស្រលាញ់ យើង​នឹងរង​ការបាត់បង់​ពេលវេលា​ដ៏​មានតម្លៃ ព្រោះថា កម្មវិធី​បកប្រែ​ហ្គូ​ហ្គ​ល​ពិតជា​ជួយ​បាន​ខ្លះ ​ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព​លើ​ទំនើបកម្ម​ចុងក្រោយ និង​ពាក្យ​ប​ចេ្ច​ក​វិទ្យា​ជាច្រើន​ដែល​ប្រើ​អង់គ្លេស​ជា​យាន​ទេ​។​

ប្រែសម្រួល ៖ សុភា​

ប្រភព ៖ pronunciationpro

ចុចអាន៖៤ យ៉ាង ​ត្រូវ​ចេះ​សម្រាប់​យុវជន​២០​ឆ្នាំ​ផ្លា​យ ដើម្បី​ឲ្យ​ជីវិត​ប្រសើរឡើង​

ចុចអាន៖៥​យ៉ាង ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​តាមដាន​ការងារ​បុគ្គលិក​ដែល​មិន​សកម្ម​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services