Connect with us

អាជីព

ប្រសិនបើ​នៅ​សុខៗ​ស្រាប់តែ​លែង​ចង់​ទៅ​កន្លែងធ្វើការ​

បានផុស

នៅ

មិន​មាន​អ្នកណាម្នាក់​ចង់​អត់​ការងារ​ធ្វើ​ទេ តែ​ក៏​មិនមែន​រាល់​ការងារ​ដែល​កំពុង​ធ្វើ​សុទ្ធតែ​ជំរុញ​ទឹកចិត្ត​យើង​នោះ​ដែរ​។ អ្នកខ្លះ​មិន​ច្បាស់​ទេ​ថា​តើ​ពួកគេ​មាន​ជំហរ​ក្នុង​ការ​តស៊ូ ជាមួយ​ភាព​បត់បែន ច្នៃប្រឌិត ទំនាស់ ទស្សនៈ​ផ្សេងគ្នា និង​អារម្មណ៍​ហត់នឿយ​បាន​យូរ​ប៉ុណ្ណា​ទេ ប្រសិនបើ​ការងារ​នោះ​គ្មាន​អ្វី​ជំរុញ​ចិត្ត​ មានតែ​ការ​ប្រឹង​ដើម្បី​ប្រាក់​នៅ​ដំណាច់ខែ​នីមួយៗ​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាច​មាន​ហេតុផល​មួយ​ចំនួន​ដែល​យើង​លែង​ចង់​ទៅ​កន្លែងធ្វើការ​ដូចជា​៖

១ មិត្ត​រួមការ​ងារ​មិន​ស៊ីចង្វាក់​គ្នា​

២ គោលការណ៍​មិន​លើកទឹកចិត្ត​

៣ រក​ឃើញ​ខ្លួនឯង​មិនបាន​ចូលរួម​ច្រើន​ជាមួយ​អ្នកដទៃ​

៤ មាន​អារម្មណ៍​ថា ខ្លួន​ជា​មនុស្ស​មិន​សំខាន់​ក្នុង​ក្រុម​

៥ មាន​បញ្ហា​វិបត្តិ​ផ្លូវចិត្ត​ផ្ទាល់ខ្លួន ​ច្រើន​មិន​ដឹង​មូលហេតុ​

៦ មាន​ទំនាស់​នឹង​ចៅហ្វាយនាយ ការងារ​ច្រើនពេក​។​ល​។​

ប្រសិន​បើ​មានរឿង​ទាំងនេះ​យើង​អាច​សាកល្បង​ព្យាបាល​​មើល​ដោយ​វិធី ៖

១ សុំ​ធ្វើការ​ពី​ផ្ទះ​មួយ​រយៈ​សិន​

ការ​ធ្វើការ​ពី​ចម្ងាយ​ក្លាយ​ជា​រឿង​ធម្មតា​បំផុត​ ហើយ​នៅ​ក្រោយ​ពេល​ពិភពលោក​យើង​កើតមាន​រោគរាតត្បាត​។ ចំណុច​ពិសេស​គឺ យើង​អាច​ចង្អុល​បង្ហាញ​ថា ធ្វើការ​ងារ​មាន​ប្រសិទ្ធភាព​ពី​ចម្ងាយ​បាន​ដែរ​ទេ​? ប្រសិន​យើង​មានការ​ស្នើសុំ ហើយ​ប្រធាន​ចង់​ដឹង​មូលហេតុ ​គួរ​ប្រាប់​គាត់​ពី​ការពិត​។ ការ​បំពេញ​តួនាទី​ពី​ចម្ងាយ​មួយ​រយៈ គឺ​ជួយ​ឲ្យយើង​ដឹង​ថា យើង​ជា​មនុស្ស​មាន​បញ្ហា​ឬ​កន្លែងធ្វើការ​នោះ​ពិត​ជា​មាន​បញ្ហា​។​

ការ​ស្នើសុំ​ទៅ​អ្នកគ្រប់គ្រង​ផ្ទាល់ ឬ​ចាប់ផ្ដើម​ជជែក​ជាមួយ​ខាង​ធនធានមនុស្ស​គឺ​បត់បែន​តាម​បរិបទ​ក្រុមហ៊ុន​នីមួយៗ​។​

២ ប្រសិន​ចង់​ប្រឈម​នឹង​ឧបសគ្គ​សាកមើល

​ដូច្នេះ​មនុស្ស​ខ្លាំងៗ​ជាច្រើន​តែងតែ​ព្យាយាម​ប្រឈម​នឹង​បញ្ហា​ ដោយ​មិន​រត់គេច​លាក់​មុខ​ឡើយ​។ គេ​នៅតែ​ទៅ​ការិយាល័យ​ ហើយ​ចាប់ផ្ដើម​សារ​ជាថ្មី​។ បង្កើន​ទំនាក់ទំនង​ឡើងវិញ ហើយ​រួសរាយ​ជាង​មុន ស្លៀកពាក់​សមរម្យ​លើកកម្ពស់​ការ​គោរព​ពី​មនុស្ស​ជុំវិញ​ខ្លួន ហើយ អនុវត្តការសិក្សា​លើ​ជំនាញ​ទំនាក់ទំនង ដូចជា​ការ​ជួយ​គ្នា ការសន្ទនា​ប្រកបដោយ​សក្ដានុពល និង​ការ​ដោះស្រាយ​បញ្ហា​ដោយ​បើកចំហ​។

៣ ពិគ្រោះ​និង​អ្នក​ពាក់ព័ន្ធ​

ជួនកាល ការ​មិន​ចុះសម្រុង​ជាមួយ​កន្លែងធ្វើការ​យើង​មិន​ដឹង​ថា​ជា​បញ្ហា​ខាងយើង​ឬ​មកពី​អ្នកណា​ទេ សុខៗ​ធុញ​តែ​ម្ដង​។ ផ្ទុយទៅវិញ​ខាង​ធនធានមនុស្ស​ឬ​មេដឹកនាំ​ខ្លះ​ដែល​ពូកែ​ជំនាញ​ទន់ និង​ការគ្រប់គ្រង​ការិយាល័យ អាច​នឹង​មាន​គំនិត​ជួយ​យើង​បាន​ច្រើន​។ សួរ​ពួកគេ​ត្រង់ៗ​និង​សារភាព​ពី​អារម្មណ៍​របស់​ខ្លួនឯង​ថា តើ​គំនិត​មិន​ចង់​មក​ធ្វើការ​ជា​បញ្ហា​មកពី​អ្វី​? ប្រសិន​យើង​មាន​អារម្មណ៍​ខ្វះ​ការ​គោរព​គួរ​និយាយ​ចេញ​មក​តែ​បែប​ទន់ភ្លន់ ព្រោះ​មានតែ​ការសន្ទនា​បែប​ទន់ភ្លន់​ប៉ុណ្ណោះ​នឹង​ទទួល​បាន​ការ​ឆ្លើយតប​។​

៤ ចំណង​ជាមួយ​មិត្ត​រួមការ​ងារ​

តើ​អ្នកណា​ខ្លះ​ជឿ​ថា មិត្ត​រួមការ​ងារ​មាន​ចំណែក​សំខាន់​ក្នុង​ជោគជ័យ​អាជីព​និង​អាច​ឈាន​ដល់​ជោគជ័យ​ក្នុង​ជីវិត​យើង​? ទម្លាប់​ក្នុង​ការ​និយាយ​គ្នា​ដោយ​បើកចំហ​និង​ជួយ​បន្សាប​បរិស្ថាន​ដែល​មាន​ជាតិពុល ហើយ​បង្កើន​ការ​ឲ្យ​តម្លៃ​លើ​ការងារ​ដែល​គ្រប់គ្នា​កំពុង​ធ្វើ​។​

​ការ​មាន​មិត្តភ័ក្ដិ​ល្អៗ​ចេះ​ជួយ​គ្នា​នៅ​កន្លែងធ្វើការ​មិន​ត្រឹមតែ​ជា​គន្លឹះ​នៃ​សុភមង្គល​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើ​ឲ្យ​យើង​មាន​ទំនោរ​ទៅ​រក​ការងារ​ប្រចាំថ្ងៃ​ច្រើនជាង​ធម្មតា​ប្រាំ​ពីរ​ដង នេះ​បើ​តាម ការស្ទង់មតិ​របស់​លោក Nazar មកពី​សាកលវិទ្យាល័យ Harvard​។​

​លោក​បាន​សរសេរ​នោ​ឆ្នាំ​២០១៧​ថា “ បុគ្គលិក​ជាង​ពាក់​កណ្ដាល​ដែល​ឆ្លងកាត់​ការស្ទង់មតិ​មាន​ទស្សនៈ​ថា ពួកគេ​មាន​មិត្ត​ល្អ​ច្រើន​នៅ​កន្លែងធ្វើការ ហើយ​នោះ​ជា​សញ្ញា​ល្អ​ដែល​ពួកគេ​តែង​ចង់​ទៅ​ជុំ​គ្នា​រាល់ថ្ងៃ​ចន្ទ​”​៕​

ប្រែសម្រួល ៖ ចម្រើន​តារា​

ប្រភព ៖ themuse

ចុចអាន៖មាន​បទពិសោធន៍​ទើប​គេ​ឱ្យ​ការ​ធ្វើ តែ​មិន​ដែល​ធ្វើ​ការ​ផង​បាន​បទពិសោធន៍​ពី​ណា​មក ?គិតម៉េច?

ចុចអាន៖​មុនពេលបង្កើតមុខរបរថ្មី បីយ៉ាងបន្ទាន់នេះដែល​ត្រូវគិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម