អាជីព
បើឆ្លាត ហាងកាហ្វេតូចៗ គឺជាគំនិតផ្តើមអាជីវកម្មល្អជាងទិញអជ្ញាប័ណ្ណ
ជាការពិតណាស់ មិនមែន គ្រប់គ្នាដែលបើកលក់កាហ្វេសុទ្ធតែចង់ប្រជែងជាមួយ Starbucks នោះទេ។ យើងអាចថា មានចិត្តស្រលាញ់តូបកាហ្វេតូចៗ ឬ កូនហាងកាច់ជ្រុងតូចមួយ៣ម៉ែត្របួនជ្រុងក្នុងសង្កាត់ខ្លួនឯង ដើម្បីគ្រាន់នឹងមានចំណូលតិចតួចថែមទំាង មានកន្លែងអង្គុយលេង។

ទោះយ៉ាងណា នៅពេលដែលសំរេចចិត្តចាប់ផ្តើមបើកហាងកាហ្វេមួយតូចក្តី ធំក្តីរឿងដ៏សំខាន់ជាងគេ គឺស្វែងរកប្រភពគ្រាប់កាហ្វេ ដែលពិសេស និងឆ្ងាញ់ពិសារហើយមិនថ្លៃហួសហេតុ។
ត្រង់នេះ បង្ហាញថា អ្នកគួរតែចេញញាំកាហ្វេច្បាស់ មុនពេលចង់បើកលក់វា។
ចំណុចសំខាន់ទីពីរ គឺ សេវាកម្ម។ ភ្ញៀវមកអង្គុយទីនេះហើយនាំមិត្តភក្តិមក ព្រោះតែ ការបម្រើកាហ្វេដែលមានគុណភាព តម្លៃសមរម្យល្មម ទីតាំងមានអនាម័យ មានបង្គន់ស្អាត បរិយាកាសអំណោយផលដល់ការអង្គុយជជែកយូរៗ ជញ្ជាំងច្នៃប្រឌិតគួរឱ្យចង់ Selfie ។ល។
នេះជាចំណុចសំខាន់ៗផ្សេងទៀតដែលត្រូវពិចារណាបន្ថែម៖
តើអ្នកចូលចិត្តកាហ្វេកម្រិតណា? ហ៊ានតម្លៃប៉ុណ្ណា? ប្រសិនបើគេមកកន្លែងអ្នក តើគេចង់ប្រើWifiដែរឬមួយក៏ គេគ្រាន់តែមកថតរូប?ឬញៀនក្លិនកាហ្វេអ្នក?ឬញៀនស្នាមញញឹមបុគ្គលិកអ្នក? បើសេវាខ្ចប់តើអ្នករហ័សដែរទេ?
តើកាហ្វេនិងរសជាតិប្រភេទណាដែលទាក់ទាញអ្នកម្តុំនោះ? ពួកគេមានប្រាក់ឬអត់? ហេតុអ្វីបានជាគេចូលចិត្តហាងតូចៗនេះ?

ផែនការអាជីវកម្មរឹងមាំមួយ គឺចាំបាច់ណាស់មិនថាហាងតូចឬធំ ។ សម្រាប់ប្រតិបត្ដិការម្ហូបអាហារ ភេសជ្ជៈ គ្រប់ប្រភេទដើម្បីទទួលបានជោគជ័យ ផែនការអាជីវកម្មច្បាស់លាស់ត្រូវគិតសិន វាអាចជួយអ្នកឱ្យរចនាសម្ព័ន្ធភាពនៃជាម្ចាស់លើគម្រោងហិរញ្ញវត្ថុរបស់អ្នកឆ្ពោះទៅមុខបានយូរអង្វែងនិងពង្រីកសាខា។
ចំណុចសំខាន់ចុងក្រោយ គឺយុទ្ធសាស្រ្តទីផ្សារនិងផ្សព្វផ្សាយ។ កុំគិតថា គំនិតMarketing គឺសម្រាប់តែហាងធំៗ។
ហាងតូចៗរាប់រយក៏អាចជួយយើងឱ្យមានបានខ្លាំងពីផលចំណេញ ចុះហេតុអ្វីមិនធ្វើទីផ្សារ?
យុទ្ធសាស្ត្រសំខាន់នៃទីផ្សារ គឺការព្យាករណ៍ហិរញ្ញវត្ថុរបស់អតិថិជនយើង គេចង់ចំណាយប៉ុណ្ណា ចង់កែវឆ្ងាញ់ឬកែវធំ ?ចង់អង្គុយឬចង់ទិញខ្ចប់?ចង់បានហ្វ្រីថែម? តម្លៃត្រូវសរសេរ ចំណែកតារាងរាយមុខភេសជ្ជៈរឹតតែត្រូវងាយឃើញដើម្បីសម្រេចចិត្តហូបឬដើរហួសទៅមុខ៕
ប្រែសម្រួល៖ ឡាហ្សូលី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


