កីឡា
ក្រុមពិធីករកីឡានៅកម្ពុជារៀបផែនការសកម្មភាពសប្បុរសធម៌ផ្សេងៗជួយដល់សង្គម
ក្រុមពិធីករកីឡានៅកម្ពុជា បង្ហាញពីផែនការសកម្មភាពសប្បុរសធម៌អមជាមួយព្រឹត្តិការណ៍កីឡាជាច្រើនជួយដល់សង្គមដូចជាបំផុសស្មារតីបរិច្ចាគឈាម ប្រកួតបាល់រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យ និងការងារសំខាន់ៗចំនួនទៀត។

ក្រុមបាល់ទាត់ពិធីករកីឡា
លោក ស៊ីថូ ណាថាន់ សមាជិកក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានឲ្យដឹងថា បើតាមផែនការសកម្មភាពពាក់ព័ន្ធនិងការងារមនុស្សធម៌នេះគឺមានច្រើនដូចជា កាលពីថ្ងៃទី១ ខែមិថុនា កន្លងទៅនេះក្រុមបានមកចូលរួមរត់ប្រណាំងជាមួយលោក សាយ ក្រោមប្រធានបទ «រត់ដោយបេះដូង» ដើម្បីរៃអង្គាសថវិកាជួយដល់អង្គការសាលារៀនទន្សាយដែលផ្ដល់ការអប់រំដល់កុមារខ្សោយសតិបញ្ញា។

លោក ស៊ីថូ ណាថាន់
នៅថ្ងៃទី៦ ខែមិថុនា ២០២៥ ក្រុមបាល់ទាត់ពិធីករកីឡានឹងទាត់បាល់មិត្តភាពជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតា ក្នុងបេសកកម្ម ១ម៉ឺនរៀល ១ម៉ឺននាក់ ដើម្បីជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា។ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ក្រុមបាល់ទាត់ពិធីករកីឡានឹងប្រមូលគ្នាទៅមជ្ឈមណ្ឌលផ្ដល់ឈាមដើម្បីបរិច្ចាគឈាមរួមគ្នាក្នុងថ្ងៃទិវាផ្ដល់ឈាមពិភពលោក។ នៅថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមបាល់ទាត់ពិធីករកីឡា នឹងចេញដំណើរទៅខេត្តសៀមរាបបន្តទៀតដើម្បីចូលរួមប្រកួតបាល់ទាត់មិត្តភាពជាមួយក្រុមរដ្ឋបាលខេត្តសៀមរាបដើម្បីបំផុសផ្សព្វផ្សាយអត្ថប្រយោជន៍នៃការផ្ដល់ឈាមនៅទីនោះផងដែរ។

លោក ស៊ីថូ ណាថាន់
សូមបញ្ជាក់ឡើងវិញផងដែរថា ក្រុមបាល់ទាត់ពិធីករកីឡានៅកម្ពុជា បង្កើតឡើងក្នុងគោលបំណងធ្វើលើកិច្ចការសប្បុរសធម៌ពិសេសយុទ្ធនាការផ្សព្វផ្សាយបំផុសគំនិត និងផ្សព្វផ្សាយពីសារប្រយោជន៍ដ៏សំខាន់ក្នុងការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតនៅកម្ពុជា៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


