អាជីព
ត្រៀម៥ ជំហាន ពេញដោយក្តីជឿជាក់ ពេលសម្ភាសន៍ការងារ ក្នុងកំឡុង កូវីដ
ការរៀបចំសម្រាប់សម្ភាសន៍ គឺមានសារៈសំខាន់ណាស់ ដើម្បីធានាថាយើងបានឆ្លងកាត់ជាបុគ្គលិកដែលមានសមត្ថភាពនិងសក្ដានុពល ជាពិសេសនោះគឺក្នុងកំឡុងពេលផ្ទុះកូវីដម្ដងហើយម្ដងទៀត។
ខាងក្រោមនេះជាជំហានងាយៗ ដែលយើងត្រូវធ្វើមុនពេលស្វែងរកការងារនិងចាប់ផ្ដើមពេលសម្ភាសន៍ការងារ ដើម្បីធានាថា យើងមានភាពជឿជាក់និងមានទំនុកចិត្ត ក្នុងកិច្ចសម្ភាសន៍ការងារ៖
១. ពិនិត្យមើលអតីតកាលរបស់យើង
សួរជាសំណួរមកខ្លួនឯង៖
តើអ្នកបានធ្វើការនៅទីណា? កាន់តំណែងអ្វីខ្លះ? តើតំណែងទាំងនោះមានរយៈពេលប៉ុន្មាន?
តើអ្នកទទួលបានការទទួលខុសត្រូវបទពិសោធន៍ ឬឱកាសពិសេសអ្វីខ្លះ ពីមុខតំណែងទាំងនេះ? ទីបំផុតតើអ្នកបានរៀនអ្វីខ្លះពីរបស់ទាំងអស់នេះ?
២. វាយតម្លៃបច្ចុប្បន្នរបស់យើង

តើតំណែងបច្ចុប្បន្នរបស់អ្នកគឺជាអ្វី? តើអ្នកមានទំនួលខុសត្រូវអ្វីខ្លះ? តើអ្នកកំពុងធ្វើអ្វីបច្ចុប្បន្ននេះ ដើម្បីកែលំអខ្លួនឯង?
ប្រសិនបើយើងត្រូវបានគេបញ្ឈប់ពីការងារ តើយើងនឹងប្រើប្រាស់ពេលវេលានោះយ៉ាងដូចម្ដេច ដើម្បីជាគុណប្រយោជន៍ខ្លួនឯង?
៣ . គិតពីអនាគតរបស់យើង
តើអ្នកមានគោលដៅអ្វីខ្លះ? តើអ្នកមានគម្រោងបន្តការសិក្សាបន្ថែមទៀតទេ?
តើអ្នកចង់បានតួនាទីជាអ្នកដឹកនាំនៅក្នុងអង្គភាពថ្មីនេះទេ? តើគំនិតអ្វីខ្លះដែលអ្នកមាន ដើម្បីជំរុញឲ្យឧស្សាហកម្មទៅមុខ?
៤. ដឹងថាខ្លួនឯងជានរណា
បន្ថែមលើជំហានទី ១ ត្រូវដឹងពីអ្វីដែលយើងពូកែនិងកន្លែងដែលយើងអាចឈរ ដើម្បីប្រើប្រាស់កែលំអ។ មានទំនុកចិត្ត នៅពេលយើងប្រាប់អ្នកសម្ភាសន៍ថា ចំណុចខ្លាំងនិងចំណុចខ្សោយរបស់យើងគឺជាអ្វី។
តើជំនាញអ្វីដែលយើងមាននាពេលបច្ចុប្បន្ន ហើយអាចធ្វើឲ្យមានភាពងាយស្រួលក្នុងតួនាទី ឬឧស្សាហកម្មថ្មី? ទាំងនេះគឺជាជំនាញដែលអាចផ្ទេរបាន។ កុំមើលស្រាលតម្លៃរបស់ពួកគេ នៅក្នុងបទសម្ភាសន៍ការងារឲ្យសោះ។
៥. អនុវត្ត

អនុវត្តប្រាប់រឿងរ៉ាវរបស់យើងទៅកាន់អ្នកណាម្នាក់ តើពាក្យណាដែលល្អនៅពេលយើងនិយាយទៅកាន់ពួកគេ? តើធាតុសំខាន់ៗអ្វីខ្លះដែលយើងចង់ឲ្យនិយោជិកដឹង ហើយតើមួយណាមិនពាក់ព័ន្ធ? អាចប្រាប់រឿងរ៉ាវទាំងនោះ ហើយវាយតំលៃចំណុចសំខាន់ៗទាំងអស់ កុំធ្វើឲ្យអ្នកសម្ភាសន៍មានអារម្មណ៍ធុញទ្រាន់នឹងយើងឲ្យសោះ។
វិធីមួយទៀតអាចឲ្យមិត្តម្នាក់ធ្វើជាអ្នកសម្ភាសន៍ជាមួយយើង ហើយយើងជាអ្នកអនុវត្តនៅចំពោះមុខមនុស្សម្នាក់ទៀត។
ពេលចប់ការសម្ភាសន៍ រឿងគួរចងចាំ ត្រូវជម្រាបលា ហើយបង្ហាញថាយើងពិតជាចងក្លាយជាផ្នែកមួយជាមួយពួកគេពិតមែន និងតាមដានរាល់អ៊ីម៉ែល ដោយយកចិត្តទុកដាក់បំផុត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រសិនបុគ្គលិកល្អរបស់អ្នកនៅសុខៗ ស្រាប់តែប្រែទៅជាស្រងូតស្រងាត់
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


