អាជីព
អ្នកជាសហគ្រិន មេរោគឆ្លងមិនអាចទប់អ្នកឲ្យនៅមួយកន្លែងបានយូរទេ
មនុស្សជាច្រើន ចាប់ផ្ដើមវិលវល់ តែវាជាពេលវេលាមួយដែលសហគ្រិនពិតប្រាកដនឹងចាប់កំណើតឡើងមក។ អានអត្ថបទនេះហើយ ថាមពលជាសហគ្រិនក្នុងខ្លួនអ្នកនឹងកម្រើកមកវិញ។
១ កុំភ្លេចថា គ្រប់យ៉ាងចាប់ផ្តើមពីសូន្យ “Everything started as nothing.”

នេះជាពេលសូន្យមែនទេ? គ្មានមនុស្សចេញពីផ្ទះ អតិថិជនធ្លាក់ចុះរាល់ថ្ងៃ រោគឆ្លងអាចសម្លាប់ជីវិត ?អនាគតមិនច្បាស់? លុយចេញរហូត?
ត្រូវណាស់ នេះជាពេលសូន្យ ក៏ជាពេលដែលអ្វីមួយបម្រុងនឹងកើតឡើង។ក្នុងនាមជាសហគ្រិននេះជាពេលលំបាក តែក៏ជាឱកាស។ កុំភ្លេចថា ឱកាសមិនមានច្រើនទេ ពេលដែលគ្រប់គ្នាកំពុងសប្បាយចិត្ត។ តែពេលគ្រប់គ្នាកំពុងដួលនេះ អ្នកត្រូវក្រោកឲ្យបានមុន។
២ សហគ្រិនមិនរៀនដើរតាមគន្លងទេពួកគេរៀនផ្សងព្រេងប្រឈមហានីភ័យ
don’t learn to walk by following rules. You learn by doing and falling over.”
អ្នកមិននៅស្ងៀមបានទេ!អ្នកគេងមិនលក់ឡើយ!នេះជាសង្វៀនដ៏ទាក់ចិត្ត វាល្អណាស់សម្រាប់មនុស្សខ្លាំង និងមនុស្សមានជំនឿចិត្ត វាល្អណាស់ដែលប្រឹងវាយឲ្យដល់កម្លាំងចុងក្រោយ ។ ត្រូវហើយ! អ្នកជាសហគ្រិន អ្នកដើរតួនាទីសំខាន់ចំពោះសេដ្ឋកិច្ចជាតិ និងសង្គមមួយនេះ។
៣ ពេលវេលាអាក្រក់ ជាពេលដែលសហគ្រិនពិតប្រាកដចាប់កំណើត

When times are bad is when the real entrepreneurs emerge
ម៉ាកយីហោធំៗ ច្រើនណាស់ ដែលល្បីឡើងក្នុងសង្គ្រាមលោកលើកទីពីរ។ ពួកគេបានទទួលឱកាសនៅក្នុងឧបសគ្គ។ ចុះអ្នក?ក្រោកឡើងហើយសម្លឹងរកអ្វីដេលជាសក្តានុពលរបស់ក្រុមហ៊ុនអ្នក មនុស្សណាដែលអ្នកត្រូវហៅគេមក ហើយអ្នកណាខ្លះដែលព្រមជឿទៅមុខជាមួយអ្នក?
៤ អ្វីទៅដែលអតិថិជនពិតជាកំពុងត្រូវការក្នុងកាលៈទេសៈមួយនេះ
“Wonder what your customer really wants? Ask. Don’t tell.”
អ្នកក៏ជាអតិថិជន។ សំណួរសំខាន់គឺអ្នកធ្វើយ៉ាងណាឲ្យពួកគេងាយស្រួលជាងនេះបាន?ស្ថានការណ៍លំបាកនេះ បើអ្នកធ្វើឲ្យអតិថិជនងាយស្រួល អ្នកឈ្នះ!
Make your product easier to buy than your competition
៥ រកស៊ីមិនមែនសម្រាប់ល្អមើលទេ គឺសម្រាប់ដំណើរការទៅមុខ
“Design is not just what it looks like and feels like. Design is how it works.”
បទពិសោធន៍បានបង្រៀនសហគ្រិននានាថា មិនថាមានអ្វីល្អៗគួរឲ្យស្តាប់ឬឃើញលើក្រដាសនោះទេ ចូរជឿតែចំពោះអ្វីដែលអ្នកដឹងច្បាស់ កុំជឿសម្តីពិរោះ ហើយពេលខ្លះការវិនិយោគដ៏ល្អបំផុតគឺជាការវិនិយោគដែលយើងមិនដែលឃើញនរណាធ្វើពីមុនមក។ វាអាចចាប់ផ្តើមដោយមិនល្អមើលទេ ឱ្យតែវាដំណើរការ!
៦ សហគ្រិនវាមិនមែនជាការងារទេវាជារបៀបរស់នៅ វាកំណត់ថាអ្នកជាអ្នកណា

កាលៈទេសៈណាក៏មិនអាចបំភ័យអ្នកបានដែរ។ មនុស្សជជែកហ៊ឹកហ៊ាក់លើឆាកទំាងអស់នោះកំពុងដេកស្តាយអាវធំរបស់គេ ប៉ុន្តែអ្នកវិញកំពុងបង្កើតផែនការ។ អ្នកកំពុងជិះមើលផ្លូវនានា ថាតើហាងណាខ្លះនៅបើក? អ្នកកំពុងលេងនៅលើអនឡាញហើយសួរពួកគេថា ពួកគេចង់បានអ្វីមកខ្លះកំដរជីវិតនៅក្នុងគម្លាតសង្គមនេះ។ អ្នកនឹងបង្កើតបានអ្វីម្យ៉ាងដែលមានតែសហគ្រិនប៉ុណ្ណោះអាច នឹកឃើញវា។ អ្នកតែងតែមានជំនក់ចិត្ត ហើយអ្នកតែងតែមានកម្លាំងជំរុញទឹកចិត្តដោយខ្លួនឯង។
ប្រែសម្រួល៖ហាណា
ចុចអាន៖មានបួនយ៉ាងនេះ មេដឹកនាំពូកែយ៉ាងណា ក៏ក្រុមហ៊ុនដួលក្ស័យបាន
ចុចអាន៖លេសទាំងនេះបង្ហាញថា ហេតុអ្វីមនុស្សខ្លះវ័យជ្រេទៅហើយ នៅតែគ្មានអាជីពច្បាស់លាស់នឹងគេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


