Connect with us

អាជីព

វិធី៥ យ៉ាង​ ​លើក​ទឹកចិត្ត​នារី​ក្នុង​អាជីព​នីមួយៗ ឲ្យកាន់តែប្រសើរ

បានផុស

នៅ

ការ​ចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​ទីផ្សារ​ការងារ​ នៅ​ទូទាំង​ពិភពលោក​កំពុង​ធ្លាក់​ចុះ។ យោង​តាម​របាយការណ៍​ស្រាវជ្រាវ​របស់​ធនាគារ​ពិភពលោក ​អត្រា​ចូលរួម​របស់​កម្លាំង​ពលកម្ម​របស់​ស្ត្រី​មាន​ចំនួន ៤៨.៥ % ចំណែក​ឯ​អត្រា​បុរស​គឺ ៧៥ % ក្នុង​ឆ្នាំ ២០១៨ ។

នៅ​ក្នុង​អត្ថបទ​នេះ​ នឹង​បង្ហាញ​ពី​គន្លឹះ​នៃ​ការ​លើក​ទឹកចិត្ត​ស្ត្រី​កាន់​តែ​ច្រើន ​ក្នុង​អាជីព​ការងារ​របស់​ពួកគេ​បច្ចុប្បន្ន ៖

១ . ម៉ោង​ធ្វើការ​អាច​បត់បែន​បាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​ម៉ោង​ធ្វើការ​ដែល​អាច​ផ្លាស់ប្ដូរ​បាន​ចំពោះ​ស្ត្រី​នៅ​ក្រុមហ៊ុន​ អាច​ជួយ​រក្សា​តុល្យភាព​ជីវិត​ការងារ​នៃ​អាជីព​របស់​ពួកគេ​បាន​ល្អជាងមុន។ ការងារ​ពី​ចម្ងាយ​ ក៏​ជា​ទម្រង់​នៃ​កាល​វិភាគ​ការងារ​ ដែល​អាច​បត់បែន​បាន​ នឹង​កំពុង​ទទួល​បាន​សន្ទុះ​ផង​ដែរ។

. លុប​បំបាត់​ភាព​ស្រើបស្រាល​នៅ​កន្លែង​ធ្វើការ

ភាព​សិច​ស៊ី​នៅ​កន្លែងធ្វើការ គឺ​ជា​រឿង​មួយ​ដែល​មិន​គួរ​មាន​ចំពោះ​បុគ្គលិក​ជា​ស្ត្រី។ ហានិភ័យ​វា​អាច​មាន​រហូត​ដល់​ការបៀតបៀន​ផ្លូវ​ភេទ​ ដែល​ជា​រឿង​មួយ​គួរ​ឱ្យ​អាម៉ាស់ ​និង​ធ្វើ​ឱ្យ​ប៉ះពាល់​ស្ត្រី​ជា​បុគ្គលិក។

ដូច្នេះ​នៅ​កន្លែង​ការងារ​ មិន​គួរ​ឲ្យ​មាន​រូបភាព​បែបនេះ​កើត​ឡើង​បាន​ទេ។

៣. មាន​ភាព​ច្បាស់លាស់

ក្រុមហ៊ុន​គួរ​ផ្ដល់​ឱកាស​ស្មើគ្នា​សម្រាប់​ទាំងពីរ​ភេទ​ ទោះ​យ៉ាង​ណា​ ស្ត្រី ២៩ % ជឿជាក់​ថា ​ភេទ​របស់​ពួកគេ​ បាន​ក្លាយ​ជា​ឧបសគ្គ​ដល់​ការ​ឈាន​ទៅ​មុខ។ មួយ​ភាគ​បួន​នៃ​ស្ត្រី ជឿ​ថា​ ភេទ​របស់​ពួកគេ​ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បាត់បង់​ការ​ដំឡើង​ឋានៈ។

បុរស​កាន់កាប់​តំណែង​ជា​អ្នក​គ្រប់គ្រង​បាន ៦២% ចំណែក​ឯ​ស្ត្រី​កាន់កាប់​បាន​ត្រឹម​តែ ៣៨% ហើយ​វា​កាន់​តែ​ឡើង​ខ្ពស់។ ក្រុមហ៊ុន​គួរ​តែ​មាន​ចំណុច​ខ្លាំង​នៃ​ភេទ​ទាំង​ពីរ​ ដោយ​ដាក់​ស្ត្រី​នៅ​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​របស់​ខ្លួន។

លោកស្រី Susan Lucas Conwell នាយក​ប្រតិបត្តិ​ ​នៃ Great Place to Work និយាយ​ថា ​ស្ត្រី​មាន​និន្នាការ​ដឹកនាំ​ពី​របៀប​អន្តរកម្ម ​និង​សហ​ការណ៍​គ្នា​ ដោយ​នាំ​មក​នូវ​ទស្សន​វិស័យ​ខុសគ្នា​ដោយ​ផ្អែក​លើ​បទពិសោធន៍​ជីវិត​ខុសគ្នា​ដែរ។

. ស្ត្រី​ត្រូវ​ទទួល​បាន​ប្រាក់​ខែ​សមរម្យ

រចនា​សម្ព័ន្ធ​​រើសអើង​ដោយ​ឲ្យ​ប្រាក់ខែ​សម្រាប់​ស្ត្រី​ នៅ​តែ​ទាប​ដដែល ​ប៉ុន្តែ​​ការងារ​បែរ​ជា​ដូចគ្នា។ វា​គឺ​ជា​ការ​ខ្ជះខ្ជាយ​ទេពកោសល្យ​និង​ជំនាញ​របស់​ស្ត្រី ​ដែល​មាន​សមត្ថភាព។ ហើយ​វា​ក៏​ជា​ប្រព័ន្ធ​អយុត្តិធម៌​បំផុត​សម្រាប់​នារី​ភេទដែរ។

រចនា​សម្ព័ន្ធ​ប្រាក់​ខែ​សម្រាប់​និយោជិក​ជា​ស្ត្រី​ ត្រូវ​តែ​មាន​ការ​ប្រកួតប្រជែង ​និង​ផ្អែក​លើ​ការ​អនុវត្ត​ការងារ​ទាំង​ពីរ​ភេទ។

៥. ឲ្យ​​ស្ត្រី​បង្ហាញ​ទេពកោសល្យ​របស់​ពួកគេ

វិធីសាស្ត្រ​ដ៏​ល្អ​ ដើម្បី​ការងារ​ដំណើរការ​បាន​ជោគជ័យ​ និង​ជា​ការ​លើក​ទឹក​ចិត្ត​ស្ត្រី​ គឺ​មិន​គួរ​ផ្ញើ​សញ្ញា​អវិជ្ជមាន​ដល់​ភាគី​ស្ត្រី​ឡើយ។ ក្នុងនាម​ជា​អ្នកដឹកនាំ​ក្រុមហ៊ុន​មួយ​រូប ​​គួរ​ព្យាយាម​បញ្ចូល​វាគ្មិន​ជា​ស្ត្រី​ ដោយ​ពន្យល់​ពី​មុខងារ​ស្នូល​នៃ​អាជីវកម្ម​របស់​អ្នក ​ឲ្យ​ពួកគេ​បង្ហាញ​ពី​ទេពកោសល្យ​ក្នុង​ខ្លួន​ពួកគេ​មក​វិញ។

កុំ​ធ្វើ​គម្រោង​ការងារ​ទាំង​នេះ​ជាមួយ​តែ​បុរស​ឲ្យសោះ​ ព្រោះ​​អាច​ធ្វើ​ឲ្យ​មាន​ការ​ច្រណែន​និង​មាន​តែ​បញ្ហា ។ អ្នក​ត្រូវ​ផ្ដល់​សិទ្ធ​ការងារ​ការ​ប្រកួតប្រជែង​ឲ្យ​ស្មើភាព​គ្នា​ ក្នុង​នាម​ជា​មេដឹកនាំ​មួយ​រូប៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម