អាជីព
បើមិនដឹងរឿងទាំងនេះ រើសអ្នកគ្រប់គ្រងខុស វិនិយោគធំប៉ុណ្ណាក៏ចុងក្រោយដួលគ្រេង
ទោះបីជាធនធានមនុស្សអាស្រ័យទំហំប្រាក់ខែ តែការគ្រប់គ្រងជាអ្វីមួយដែលម្ចាស់អាជីវកម្មអាចជោគជ័យឬក៏បរាជ័យយ៉ាងងាយ។
ការបង្កើតសំណុំនៃគោលបំណង (Directions-KPI) ដែលអាចវាស់វែងបាន សម្រាប់និយោជិកម្នាក់ៗគ្រាន់តែជាផ្នែកមួយនៃការគ្រប់គ្រងការអនុវត្តប៉ុណ្ណោះ ប៉ុន្តែការតាមដាននិងវាយតម្លៃជួយបុគ្គលិកទម្លុះឧបសគ្គ ត្រូវការអ្នកគ្រប់គ្រងដ៏មានសមត្ថភាព ពិសេសនៅថ្នាក់កណ្តាល (Middle Management ) ដែលជាទូទៅនៅគ្រប់គ្រងផ្នែកផលិតកម្មសេវាកម្ម។
សារៈសំខាន់នៃការគ្រប់គ្រង
អាចជួយជំរុញបុគ្គលិកស្គាល់ពីការរំពឹងទុកនៃក្រុម រើសយកសកម្មភាពសមហេតុផលនិងច្នៃប្រឌិត ផ្ដោតលើគោលដៅដែលពួកគេអាចយល់បាននិងច្បាស់លាស់ថាកំពុងឆ្ពោះទៅទីណា ការនេះអាចជំរុញឲ្យប្រសើរឡើងអំពីដំណើរការអាជីវកម្មគ្រប់ទំហំ ។
អ្នកគ្រប់គ្រងដែលល្អគឺ៖
១ ទទួលខុសត្រូវខ្ពស់
អ្នកគ្រប់គ្រងតម្រូវឲ្យរៀនទទួលយកទំនួលខុសត្រូវ បែងចែកគុណសម្បត្តិ ក៏ដូចជាមានឆន្ទៈក្នុងការប្រើមនុស្សឲ្យចំសមត្ថភាព និងចេះទទួលស្គាល់កូនចៅ ទទួលយកភាពខ្លាំងខ្សោយ។ មិនមែនចង្អុលតែកំហុស រំលឹកដដែលៗ ហើយបំបាត់គុណតម្លៃគ្នាចោលទេ។ ភាគច្រើនសេវាកម្មឬផលិតផលមួយ សង្វាក់ការងារមួយ ល្អឬមិនល្អ គេវាយតម្លៃ Manager។
២ ហ៊ានដោះស្រាយបញ្ហា
កុំគ្រាន់តែជាអ្នកសម្របសម្រួល។ ត្រូវមានបទពិសោធន៍ស្មានដឹងពីឥរិយាបថណាដែលមានសារៈសំខាន់ សម្រាប់ទទួលបានជោគជ័យរវាងក្រុម ដោះស្រាយទំនាស់ បង្កើនការចេះយោគយល់ខ្ពស់ជាវប្បធម៌ បង្កើតកិច្ចសហការគ្នាឆ្លងកាត់គ្រប់ឧបករណ៍ អ៊ីមែល កំណត់ប្រតិទិននិងផ្សេងៗទៀត។ មានការសន្ទនាដ៏ស្វិតស្វាញរុករកឱកាសដោះស្រាយបង្កើតទំនាក់ទំនងឲ្យកាន់តែល្អប្រសើរ ពីពេលមួយទៅពេលមួយ។
៣ ពូកែលើកទឹកចិត្ត
ការចូលរួមរបស់និយោជិកអាចកើនឡើងទ្វេដង នៅពេលដែលទេពកោសល្យផ្នែកគ្រប់គ្រងពូកែលើកទឹកចិត្ត ។ ប្រាក់ចំណូលជាមធ្យម ១៤៧ ភាគរយក្នុងក្រុមហ៊ុនដែលមានសន្ទុះលើកទឹកចិត្តល្អ ធៀបនឹងក្រុមហ៊ុនធម្មតា ។ គំនិតដ៏អស្ចារ្យសម្រាប់ការកោតសរសើរបុគ្គលិកនឹងផ្លាស់ប្ដូរបរិយាកាសទាំងមូលនៃក្រុមហ៊ុន ធ្វើឲ្យគ្រប់គ្នាយល់ថាគេមានសារៈសំខាន់ចំពោះក្រុមហ៊ុនក្លាយជាអ្នកគ្រប់គ្រងលើតួនាទីនីមួយៗ។
៤ ចេះផ្ដល់ព័ត៌មានគឺជាគន្លឹះ
អ្នកគ្រប់គ្រងល្អ តែងបង្កើតនូវវិធីសាស្ត្រថ្មីៗមិនធុញទ្រាន់ សម្រាប់ផ្ដល់ដំណឹងទាន់ពេលវេលា ចេះពន្យល់ និងជំរុញឲ្យ បុគ្គលិកមានភាពសកម្មក្នុងមុខនាទី។ មិនថាប្រជុំ ឆាត តាមបណ្ដាញសង្គម សរសេរកំណាព្យ គូរគំនូរ ឆ្លើយសំណួរយករង្វាន់ ការប្រជែងផលិតរឿងខ្លី ឬអ្វីក្តី ឲ្យតែអាចទាញឲ្យមានការយកចិត្តទុកដាក់ក្នុងចំណោមបុគ្គលិកឲ្យដឹងអំពីការវិវឌ្ឍន៍ចុងក្រោយបំផុតក្នុងស្ថាប័នខ្លួន ការខ្វះចន្លោះព័ត៌មាន បង្កើតការមន្ទិលនឹងលែងមាន ដែលនាំឲ្យគ្រប់គ្នាធ្វើការមិនចេះហត់នឿយពេញដោយសន្ទុះ។
៥ បំបាត់រាល់ការភ័យព្រួយ
កន្លែងល្អមួយ គឺគ្រប់គ្នាអាចការទុកចិត្តបាន ខណៈដែលកន្លែងដែលភាពភ័យខ្លាចលែងមាន។ និយោជិករត់ចេញពីកន្លែងជាច្រើនដែលគ្រប់គ្រងដោយបង្កើតបរិយាកាសគម្រាម បំភិតបំភ័យឲ្យខ្លាចជាជាងស្រលាញ់។ កន្លែងដែលអ្នកគ្រប់គ្រងប្រើអំណាចនៃតំណែងរបស់ពួកគេដើម្បីគ្រប់គ្រងក្រុម។ ការធ្វើជាអ្នកគ្រប់គ្រងបែបនេះបានតែមួយរយៈ ដោយសារតែគ្មានអាជីវកម្មណាអាចធ្វើឲ្យសមាជិកក្រុមបាត់បង់សមាជិកបន្ទរបន្ទាប់ទុកយើងម្នាក់សោយរាជ្យទេ។
៦ ចេះគ្រប់គ្រងស្ថានការណ៍
មិនថាបរិយាកាសអាក្រក់ប៉ុនណា អ្នកគ្រប់គ្រងល្អ អាចគ្រប់គ្រងពាក្យចចាមអារាមបានព្រោះគេទទួលបានទំនុកចិត្តពីបុគ្គលិក និងក្រុមទាំងមូល។ គេអាចគ្រប់គ្រងស្ថានការណ៍នានាបានយ៉ាងល្អ ក្នុងសមត្ថិកិច្ចក្រុមការងាររបស់ខ្លួន។
ប្រែសម្រួល៖ សុភា
ប្រភព BWS
ចុចអាន៖ក្មេងយ៉ាងណាក្តី នៅតែអាចក្លាយជាអ្នកដឹកនាំខ្លាំងម្នាក់ដរាបណាយល់រឿងទាំងនេះ
ចុចអាន៖រវាងអាជីវកម្មលក់និងផ្តល់សេវាកម្ម មួយណាល្អជាងសម្រាប់បើករកស៊ីដំបូង
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង