Connect with us

សន្តិសុខសង្គម

ប្រទះឃេីញសពនៅក្នុងវ៉ាលិសច្រកបាវនៅក្បែរស្ទឹងព្រែកត្នោត

បានផុស

នៅ

មានហេតុការភ្ញាក់ផ្អើលមួយដោយប្រជាពលរដ្ឋបានប្រទះឃេីញសពមនុស្សម្នាក់មានសភាពស្អុយរលួយនៅក្នុងវ៉ាលិស និងច្រកចូលបាវនៅតាមសណ្តរស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុមានប្រជាពលរដ្ឋបានធ្វេីដំណេីរឆ្លងកាត់ក៏មានក្លិនស្អុយសង្ស័យក៏ចូលទៅមេីលឃេីញមានជេីងមនុស្សទេីបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដេីម្បីចុះមកពិនិត្យជាក់ស្តែង។ក្រោយពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុព័ទ្ធទីតាំងកេីតហេតុ និងរាយការណ៍ទៅមន្ត្រីជំនាញដេីម្បីមកកោសល្យវិច័យ​។ ចំពោះសពជនរងគ្រោះខាងលេីមិនទាន់ដឹងប្រុសរឬស្រី ឬជនជាតិអ្វី​នៅឡើយទេ ខណៈកម្លាំងពាក់ព័ន្ធកំពុងពិនិត្យលើសាកសព និងបេីកការស្រាវជ្រាវ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម