សន្តិសុខសង្គម
នគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាល៣ខេត្តតាមចាប់ជនដៃដល់គ្រឿងញៀនដែលបាញ់ប្រហារលើសមត្ថកិច្ចខេត្តកំពង់ធំម្នាក់ស្លាប់
កម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តបន្ទាយមានជ័យ ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនចំនួន២នាក់ ដែលបើកការបាញ់ប្រហារមកលើកម្លាំងសមត្ថកិច្ចក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនបណ្ដាលឲ្យនាយរងការិយាល័យគ្រឿងញៀនស្នងការខេត្តកំពង់ធំម្នាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់កាលពីកន្លងទៅ។

ប្រតិបត្តិការស្រាវជ្រាវបង្ក្រាបនេះធ្វើឡើងជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី២៧ ខែតុលានេះ ទើបកម្លាំងជំនាញកំណត់ទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនបាននៅចំណុចភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ។

តាមរបាយការណ៍របស់នាយដ្ឋាននគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថន ឌីណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ថន សៀងហៃ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកដឹកជនសង្ស័យរត់គេចខ្លួន)។

ក្នុងប្រតិបត្តិការការឃាត់ខ្លួនជនសង្ស័យ កម្លាំងជំនាញបានដកហូតអាវុធ១ដើម ម៉ាក AK47 បង់ចំនួន០១ គ្រាប់ចំនួន២២ នៅចំណុច ភូមិម្រាមទាក ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលជនសង្ស័យយកទៅលាក់ទុក។ ជនដៃដល់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

សូមជម្រាបថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ជនសង្ស័យបានបើកការបាញ់ប្រហារលើកម្លាំងកិច្ចចេញពីក្នុងផ្ទះ ខណៈកម្លាំងចុះប្រតិបត្តិការបង្ក្រាបគ្រឿញៀននៅចំណុចភូមិបែកចាន ឃុំអណ្តូងពោធិ ស្រុកតាំងគោក ខេត្តកំពង់ធំ បណ្ដាលឲ្យលោកវរសេនីយ៍ទោ ហួន សាវ័យ នាយរងការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ ចំណែកលោកលោកអនុសេនីយ៍ឯក ទឹម ចាន់នី នាយរងផ្នែកនៃអធិការដ្ឋានគរបាលស្រុកបារាយណ៍ រងរបួសធ្ងន់។ ក្រោយពីបាញ់ប្រហារមកលើសមត្ថកិច្ច ជនសង្ស័យបានរត់គេខ្លួនបាត់ ដោយទាំងអាវុធខ្លីរបស់សមត្ថកិច្ចមួយដើមទៅជាមួយផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


