Connect with us

សន្តិសុខសង្គម

សមត្ថិច្ចប្រគល់គោយន្តកន្ត្រៃដឹកឈើឲ្យជនរងគ្រោះវិញ ខណៈ​នៅបន្ត​តាមចាប់ក្រុមបង្កបាញ់​បោះ

បានផុស

នៅ

គោយន្តកន្ត្រៃដឹកឈើប្រមាណជាង ២០ កន្ទុយ ដែលរងការបាញ់បោះ និង​ប្រើអំពើហិង្សាពីសំណាក់ក្រុមជនស៊ីវិលមួយក្រុមដែលអះអាងថា ជាកូនចៅរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់កន្ទួត នៃផ្នែករដ្ឋបាលព្រៃឈើក្រចេះ ប្រគល់ឱ្យទៅជនរងគ្រោះជាម្ចាស់វិញហើយ កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន ២នាក់ ឈ្មោះ ប៊ុន សុភី និងឈ្មោះ បុង សុថុល ជាម្ចាស់គោយន្តកន្ត្រៃ និងជាដើមបណ្ដឹង រួមនិងសាក្សីចំនួនពីរនាក់ផ្សេងទៀត ត្រូវបានតុលាការកោះអញ្ជើញ ដើម្បី​ឲ្យ​ចូលឆ្លើយបំភ្លឺនៅសាលាដំបូងខេត្តក្រចេះ កាលពីពេល​ថ្មីៗកន្លងទៅ​នេះ​ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រព្រឹត្តដោយបុគ្គលច្រើនរូប និងប្រើប្រាស់អាវុធដោយ គ្មាន​ការអនុញ្ញាត ប្រព្រឹត្តនៅចំណុចស្គរ ស្ថិតក្នុងភូមិចំរើន ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ​២០២៥។

ក្រោយពីការកោះហៅសាកសួរពីស្ថាប័នអយ្យការមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ក៏បានសម្រេចប្រគល់គោយន្តកន្ត្រៃទៅឱ្យជនរងគ្រោះវិញ កាលពីថ្ងៃម្សិលមិញនេះ។ ដោយឡែកចំពោះក្រុមជនបង្កការបាញ់បោះមួយក្រុមដែលអះអាងថា ជាកូនចៅរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ កំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់នៅឡើយ។

ពលរដ្ឋនៅខេត្តក្រចេះក៏ដូចជាមជ្ឈដ្ឋានទូទៅកំពុងតែរង់ចាំមើលថា តើលោក រ៉ា និងលោក ដា រួមបក្សពួកអាងខ្លួនជាកូនចៅរបស់ព្រះរាជអាជ្ញា ដើធ្វើសកម្មភាពបង្ករកាបាញ់បោះសេរី និង​ដើរជម្រិតទារលុយពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពលរដ្ឋស្នើឱ្យមានការស្រាវជ្រាវនិងចាប់ខ្លួនក្រុមជនបង្កទាំងនោះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម