សន្តិសុខសង្គម
ពលរដ្ឋស្នើសមត្ថកិច្ចបន្តការបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធអនឡាញ មិនចង់ឲ្យកម្ពុជាក្លាយជាជម្រក
ស្របពេលដែលមួយរយៈពេលក្រោយមកនេះ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ប្រមុខថ្នាក់ដឹកនាំ គេសង្កេតឃើញថា កម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេសកំពុងយកចិត្តទុកដាក់ខ្ពស់កំពុងការបន្តបង្ក្រាបបទល្មើសឆបោកតានអនឡាញ Online Scams យ៉ាងសកម្ម។

តាមរយៈសកម្មភាពបង្ក្រាបនេះ ពលរដ្ឋបង្ហាញការគាំទ្រខ្ពស់ លើចំណាត់ការដ៏ម៉ឺងម៉ាត់នេះ ព្រោះប្រទេសជាតិកំពុងឋិតក្នុងការអភិវឌ្ឍន៍ និងរីកចម្រើន ដូច្នេះហើយកម្ពុជាមិនត្រូវការការរីកសាយភាយ នៃអំពើបទល្មើសទុច្ចរិតនានាចូលមកកាន់សង្គមជាតិនោះទេ។


ប្រជាពលរដ្ឋសង្កត់ធ្ងន់ថា ប្រទេសជាតិមួយមានការរីកចំរើន និងសេដ្ឋកិច្ចរឹងមាំ មិនមែនអាស្រ័យលើ បង្កើននៃបទល្មើសនោះទេ គឺអាស្រ័យទៅលើប្រជាជនមានចំណេះដឹង មានធនធានខ្លាំង រួមសាមគ្គីភាពគ្នា នោះប្រទេសជាតិក្លាយជាជាប្រទេសមួយខ្លាំងខ្លាបាន។ ប្រជាពលរដ្ឋកម្ពុជា មិនចង់ឲ្យកម្ពុជាក្លាយជាជម្រក នៃអំពើបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនោះទេ និងបន្តស្នើដល់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចបន្តបង្កើនការបង្ក្រាបឲ្យកាន់តែខ្លាំងក្លាបន្តទៀត។


គួររំលឹកថា ដោយបានសង្កេតឃើញថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបង្កការគំរាមកំហែងនិងអសន្តិសុខក្នុងពិភពលោកនិងតំបន់។ ក្រុមឧក្រិដ្ឋជនបរទេសក៏បានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ផងដែរនោះ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់បទបញ្ជាដល់កម្លាំងប្រតិបត្តិពាក់ព័ន្ធ ត្រូវសហការគ្នា ធ្វើយ៉ាងណាបង្ក្រាបបទល្មើសនេះ ឱ្យមានប្រសិទ្ធិភាពបំផុត សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាតិ៕អត្ថបទ ៖ សុភា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


