សន្តិសុខសង្គម
ជនបរទេសម្នាក់ ទៅម៉ាស្សានៅទីតាំង ១ កន្លែង ត្រូវនារីម៉ាស្សាបន្លំលួចលុយ ១ ពាន់ដុល្លារ
បុរសជាជនជាតិបរទេសម្នាក់ ចូលទៅម៉ាស្សានៅទីតាំង ១ កន្លែង ត្រូវបានក្រុមនារីម៉ាស្សាលួចបន្លំលុយពិត រួចប្ដូរដាក់លុយក្លែងក្លាយមកវិញ ចំនួនប្រមាណ ១ ពាន់ដុល្លារ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសរងគ្រោះជាជនបរទេស បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានចូលម៉ាស្សានៅទីតាំង ១ កន្លែង យីហោ (ម៉ាស្សា ម៉ាស្សា) ដើម្បីឲ្យស្រួលខ្លួន។ ក្រោយពីម៉ាស្សារួច គាត់ក៏បានរាប់លុយទៅឲ្យនារីម៉ាស្សាខាងលើ ស្រាប់តែស្រឡាំងកាំង ឃើញសុទ្ធតែលុយក្លែងក្លាយ(លុយសែន) ខណៈលុយរបស់គាត់បានបាត់ចំនួន ១ ពាន់ដុល្លារ។ ក្នុងនោះដែរ នារីជាអ្នកម៉ាស្សា និងបក្ខពួក បានបន្លំយកលុយរបស់គាត់ទៅបាត់ រួចបិទទ្វារហាងរត់គេចខ្លួនបាត់ស្រមោលតែម្ដង។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បាននាំខ្លួនជនបរទេសខាងលើទៅប៉ុស្តិ៍នគរបាលសង្កាត់ជ័យជំនះ ដើម្បីទទួលពាក្យបណ្ដឹង និងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនក្រុមនារីក្នុងកន្លែងម៉ាស្សា ព្រមទាំងបក្ខពួក យកមកចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សុខា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


