សន្តិសុខសង្គម
អាជីវករផ្សារក្តាមស្នើឲ្យរួមគ្នារៀបចំសណ្តាប់ធ្នាប់ និងការលក់ដូរឲ្យល្អប្រសើដើម្បីទាក់ទាញទេសចរ
អាជីវករលក់ដូរនៅផ្សារក្ដាម ខេត្តកែប បានស្នើទៅអាជ្ញាធរ និងក្រុមអាជីវករដូចគ្នាត្រូវរួមគ្នារៀបចំសណ្តាប់ធ្នាប់ និងការលក់ដូរឲ្យល្អប្រសើដើម្បីទាក់ទាញទេសចរ និងរក្សាកិត្តិសយរបស់ខេត្ត។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីមើលឃើញពីក្រុមអាជីវករមួយចំនួននៅតែបន្តដេញចាប់ភ្ញៀវឲ្យបែបអាណាធុិបតេយ្យ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៃការលក់ដូរ និងលក់ដូរគ្មានតម្លាភាពជាដើម។

តាមការឲ្យដឹងពីលោក ឃន វុទ្ធី អភិបាលក្រុងកែប កាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៦ បានប្រាប់ឲ្យដឹងថា អាជីវករលក់ដូរនៅផ្សារក្តាមខេត្តកែបដែលមានឈ្មោះល្បី ថាជាកន្លែងលក់គ្រឿងសមុទ្រស្រស់ ពេលនេះបាននិងកំពុង សាងសង់ធ្វើថ្មី ហើយអំឡុងពេលសាងសង់ផ្សារ អាជីវករត្រូវប្តូរឲ្យទៅលក់នៅទីតាំងថ្មីបណ្តុះអាសន្ន ទៅខាងក្រោយទីតាំងចាស់ ប៉ុន្តែអាជីវករភាគច្រើនមិនព្រមទៅ ហើយនៅតែបន្តដេញចាប់ភ្ញៀវឲ្យទិញដដែល ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៃការលក់ដូរ និងលក់ដូរគ្មានតម្លាភាពជាដើម។

បើតាមការលើកឡើងពីអាជីវករលក់ដូរនៅផ្សារក្តាមទីតាំងបណ្តុះអាសន្នថ្មី ខាងក្រោយផ្សារក្តាមចាស់ បានបញ្ជាក់ថា ដោយសារផ្សារក្តាមថ្មីសាងសង់មិនទាន់រួច អាជ្ញាធរក្រុង និងម្ចាស់ផ្សារបានសាងសង់ផ្សារក្តាមបណ្តុះអាសន្នថ្មី នៅខាងក្រោយផ្សារក្តាមចាស់ប្រហែល១០០ម៉ែត្រ សម្រាប់ឲ្យអាជីវករងាយស្រួលលក់ដូរ ប៉ុន្តែអាជីវករជាច្រើននៅតែបន្តលក់នៅផ្សារក្តាមចាស់ដដែល មិនស្តាប់ការណែនាំរបស់រដ្ឋបាលក្រុង និងម្ចាស់ក្រុមហ៊ុនសាងសង់ផ្សារឡើយ។ លើសពីនេះទៅទៀត អ្នកលក់នៅផ្សារក្តាមចាស់ មានអ្នកចាំដេញចាប់ភ្ញៀវ មិនឲ្យចូលមកទិញនៅផ្សារថ្មីខាងក្រោយ ឬតូបអាជីវករផ្សេងទេ ដោយពួកគេលក់ចញ្ចុះតម្លៃ ប៉ុន្តែលួចស៊ីភ្នែកជញ្ជីង(មិនគ្រប់គីឡូ)។ ពួកគាត់សំណូមពរដល់អាជ្ញាធរ និងអាជីវករទាំងអស់សូមរួមគ្នារៀបចំសណ្តាប់ធ្នាប់ផ្សារ និងការលក់ដូរឲ្យបានល្អ លុបបំបាត់ការដេញចាប់ភ្ញៀវ ការលក់អីវ៉ាន់មិនគ្រប់ភ្នែកជញ្ជីង ការក្លែងបន្លំគ្រឿងសមុទ្រធម្មជាតិជាដើម។

ជុំវិញការលើកឡើងរបស់អាជីវករខាងលើ អភិបាលក្រុងកែប លោក ឃន វុទ្ធី បានប្រាប់ឲ្យដឹងថា អាជ្ញាធរកំពុងខិតខំ សម្របសម្រួលរវាងអាជីវករ និងអ្នកវិនិយោគផ្សារ ធ្វើយ៉ាងណាដើម្បីទទួលបានអត្ថប្រយោជន៍រួមទាំងអស់គ្នា ពិសេសលុបបំបាត់រាល់ភាពអសកម្មរក្សាបាននូវសេចក្តីថ្លៃថ្នូរ និងកិត្តិយសមុខមាត់របស់ខេត្តកែប៕
អត្ថបទ៖ សឹង រ៉ាត់







-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


