សន្តិសុខសង្គម
ស្រុករុក្ខគិរី រងការជន់លិច អាជ្ញាធរចុះជម្លៀសពលរដ្ឋ
ខេត្តបាត់ដំបង÷ បើតាមពត៌មានបឋមនៅព្រឹកថ្ងៃទី១៥ខែវិច្ឆកានេះ កម្លាំងសមត្ថកិច្ចបានចុះជួយជម្លៀសប្រជាពលរដ្ឋចេញពីតំបន់មួយចំនួនរកទីទួលសុវត្ថិភាព ខណះជំនន់ទឹកភ្លៀងបង្កឲ្យមានផលប៉ះពាល់លិចលំនៅឋានរបស់ពួកគាត់។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ការជម្លៀសពលរដ្ឋរកទីទួលសុវត្ថិភាពនាព្រឹកនេះ ខណះដែលមានភ្លៀង១មេបានធ្លាក់ក្នុងរយះពេលយូរនាយប់ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២១ បណ្តាលឲ្យជន់លិចតំបន់មួយចំនួននៅក្នុងស្រុករុក្ខគិរី។ ក្នុងរបាយការណ៍បឋមរបស់សមត្ថកិច្ចបានបង្ហាញនៅព្រឹកថ្ងៃទី១៥ខែវិច្ឆកានេះថា តំបន់ដែលរងការជន់លិចលង់ក្នុងភូមិសាស្ត្រស្រុករុក្ខគីរីរួមមាន ឃុំបាសក់ ឃុំព្រែកជីក និងឃុំព្រៃត្រឡាច។
បើតាមរបាយការណ៍បឋម អាជ្ញាធរនៅមិនទាន់ដឹងថាផលប៉ះពាល់នាពេលនេះមានប៉ុន្មានគ្រួសារនៅឡើយនោះទេសមត្ថកិច្ចកំពុងពិនិត្យក្រោយជួយសម្រួលសុវត្ថិភាពរបស់ពលរដ្ឋរួចរាល់៕



អត្ថបទ៖ សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


