Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចប្រកាសរកម្ចាស់ម៉ូតូ PCX មួយគ្រឿង ទុកចោលក្នុងផ្ទះល្វែង

បានផុស

នៅ

សមត្ថកិច្ចខណ្ឌដង្កោ បានប្រកាសស្វែងរកម្ចាស់ម៉ូតូ PCX មួយគ្រឿង ដែលបានទុកចោលក្នុងផ្ទះល្វែងមួយ មិនទាន់សាងសង់រួច ស្ថិតក្នុងភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធាភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្ត្រីនគរបាលខណ្ឌដង្កោ បានឲ្យ​ដឹងថា នៅថ្ងៃទី ១៨ ខែវិច្ឆិកា​ ឆ្នាំ២០២១ វេលាម៉ោង ៤ និង០០នាទីទៀបភ្លឺ កម្លាំង​ផ្នែកនគរបាល​យុត្តិធម៌​ សហការជាមួយ​កម្លាំងប៉ុស្ដិ៍នគរបាល​រដ្ឋបាលព្រៃស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះ​ល្បាត​ពួន​ស្ទាក់​តាម​ភូមិសាស្រ្ត​ស្មុគស្មាញ​ក្នុងមូលដ្ឋាន ពេលល្បាតមកដល់ចំណុចផ្ទះល្វែងទុកចោល សង់មិនទាន់រួច​ ស្ថិតក្នុងភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធាភ្នំពេញ ក៏បានប្រទះ​ឃើញម៉ូតូ០១គ្រឿង ម៉ាក PCX ពណ៌ស ពាក់​ផ្លាកលេខ ភ្នំពេញ 1HH-5742 ទុកចោល​ក្នុង​ផ្ទះ​ល្វែង​នោះ ហើយកម្លាំងក៏បានយក​មក​រក្សា​ទុក​នៅ​ប៉ុស្ដិ៍នគរបាលរដ្ឋបាល ព្រៃស រងចាំ​ម្ចាស់​មក​ទទួល​យក​ទៅវិញ ។

មន្ត្រី​នគរបាល​ខណ្ឌ​បាន​បន្ត​ថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានបាត់ម៉ូតូ ម៉ាក PCX ពណ៌ស ពាក់​ផ្លាក​លេខ ភ្នំពេញ 1HH-5742 ខាង​លើ​សូម​ទាក់ទងមកលេខទូរស័ព្ទ 012 72 73 58 / 016 852968 / 012 251 880 ហើយ​សូម​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​មក​ជាមួយ​ផង ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម