Connect with us

សន្តិសុខសង្គម

ករណីឃាតកម្មដែលមានការចាប់អារម្មណ៍ ភ្ជាប់ជាមួយរឿងនយោបាយត្រូវកម្លាំងអាវុធហត្ថបំបែកបានក្នុងពេលមិនដល់៤៨ម៉ោង

បានផុស

នៅ

ក្នុងសំណុំរឿងករណីឃាតកម្ម ដែលមានការចាប់អារម្មណ៍ ភ្ជាប់ជាមួយរឿងនយោបាយនោះត្រូវកម្លាំងអាវុធហត្ថរាជធានីបំបែកសំណុំរឿងបានហើយៗត្រូវបានឃាត់ខ្លួនបានដែលការពិតក៏ត្រូវបានលាតត្រដាងផងដែរ។

មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា នៅវេលាម៉ោង០២:០០នាទីអធ្រាត្រ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមុខច្រកចូលផ្សារដើមស្រល់ ផ្លូវទន្លេសាប ស្ថិតក្នុង ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានករណីឃាតកម្ម កាប់នឹងកាំបិតផ្គាក់ បណ្តាលឲ្យ ស្លាប់មនុស្សម្នាក់ ឈ្មោះ ស៊ិន ខុន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរនិស្សិតបេក្ខជនបណ្ឌិត ស្នាក់នៅ ក្នុងវត្តចាស់ ផ្លូវទន្លេសាប ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ត្រូវបានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកកាំបិតផ្គាក់ កាប់ចំជើងខាងស្ដាំ បណ្ដាលឲ្យរងរបួសធ្ងន់ រយះជិតដាច់ភ្លៅ និងស្លាប់ភ្លាមៗក្បែរ កន្លែងកើតហេតុ ហើយជនសង្ស័យក៏បានគេចខ្លួនបាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនបានប៉ុន្មានម៉ោងផង ដំណឹងនៃការស្លាប់របស់ជនរងគ្រោះ ត្រូវបានបណ្តាញសង្គម Facebook, YouTube, វិទ្យុ និងសារព័ត៌មានមួយចំនួន បានយកទៅផ្សព្វផ្សាយ ប្រឹងទាញយកករណីឃាតកម្មនេះ ទៅជារឿងនយោបាយ ដោយសារ ពួកគេគិតខុសថា ជនរងគ្រោះគឺជាសកម្មជន របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ ហើយក៏ព្យាយាមភ្ជាប់ការស្លាប់នេះ ទំលាក់កំហុសលើគណបក្សប្រជាជនកម្ពុជា។ វាជារឿងគួរឲ្យអស់សំណើចបំផុត ដែលមុនពេលយុវជនខាងលើនេះស្លាប់ ពួកអ្នកប្រឌិតរឿងខាងលើ មិនទាំងធ្លាប់ស្គាល់ ធ្លាប់ជួប ធ្លាប់លឺឈ្មោះ ជនរងគ្រោះផង ស្រាប់តែពេលជនរងគ្រោះស្លាប់ ម្នាក់ៗចេញមុខទាញប្រយោជន៍ អត្ថាធិប្បាយ បកស្រាយ ទាញរឿង ធ្វើដូចស្គាល់ជនរងគ្រោះច្បាស់ណាស់ ទាំងអ្នកខ្លះនៅតែក្រៅប្រទេសសោះ ក៏និយាយចេញរឿងច្បាស់ជាងអ្នករស់នៅផ្ទាល់ជាមួយជនរងគ្រោះទៅទៀត ដែលធាតុពិតករណីនេះ គឺកើតចេញពី រឿងទំនាស់បុគ្គល ដោយពុំមានពាក់ព័ន្ធរឿងនយោបាយទាល់តែសោះ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្រោមការដាក់បញ្ជាយ៉ាងម៉ឹងម៉ាត់ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញរបស់អាវុធហត្ថ រាជធានីភ្នំពេញ រួមជាមួយមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចេញប្រតិបត្តិការ ស្រាវជ្រាវស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ រហូតរកឃើញតម្រុយកំណត់មុខសញ្ញា និងបានចាត់វិធានការ តាមវិធានជំនាញ តាមចាប់ជនល្មើស មិនដល់៤៨ម៉ោងផង ជនល្មើសក៏ត្រូវបានឃាត់ខ្លួន ហើយការពិតក៏ត្រូវបានលាតត្រដាង។

តាមការរៀបរាប់របស់ជនដៃដល់បានឲ្យដឹងថា ការសម្លាប់ជនរងគ្រោះនេះ គឺខ្លួនក៏មិនបានតាំងចិត្តផ្តាច់ជីវិត ជនរងគ្រោះនោះដែរ គឺគិតត្រឹមតែព្រមានប៉ុណ្ណោះ ព្រោះជនរងគ្រោះគឺជាអ្នកស្នាក់នៅក្នុងវត្តចាស់ ហើយខ្លួនមានប្អូនប្រកបរបរប៉ះកង់ម៉ូតូនៅមុខវត្តចាស់ ឧស្សាហ៍មានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះ ពោលគឺពេលដែលជនរងគ្រោះចូលវត្តពេលយប់ តែងតែត្រូវបានគេបិទទ្វារវត្តចាក់សោចោល ហើយជនរងគ្រោះតែងរករឿងប្អូនរបស់ខ្លួន ដោយចោទប្អូនខ្លួនថាជាអ្នកកិបសោទ្វារ។ នៅយប់កើតហេតុ ជនដៃដល់ កំពុងនៅជាមួយប្អូនខ្លួននៅមុខវត្ត ស្រាប់តែជនរងគ្រោះមកដល់ ក៏ត្រូវគេកិបសោចោលទៀត ហើយជនរងគ្រោះបានរករឿងប្អូនខ្លួនមិនឈប់ រហូតមានគេមកបើកទ្វារវត្តឲ្យចូលទៅហើយ ក៏ជនរងគ្រោះនៅមិនអស់ចិត្ត មិនព្រមចូលក្នុងវត្ត នៅតែបន្តរករឿងស្តីបន្ទោសប្អូនខ្លួនទៀត ឃើញដូច្នោះខ្លួនក៏បានជិះម៉ូតូចេញទៅក្រៅមួយសន្ទុះ ហើយត្រឡប់មកវិញ នៅតែឃើញជនរងគ្រោះនៅតែនិយាយដៀមដាមស្តីបន្ទោសប្អូនខ្លួនមិនឈប់ ខ្លួនក៏ដើរទៅផ្ទះជួលរបស់ខ្លួន នៅក្រោយវត្ត និងបានលួចយកកាំបិតផ្គាក់ពីផ្ទះមិត្តភក្តិរបស់ខ្លួននៅក្បែរនោះ ហើយដើរត្រឡប់មកមុខវត្តវិញ ដោយតាំងចិត្តថា បើជនរងគ្រោះមិនឈប់ឈ្លោះស្តីបន្ទោសប្អូនរបស់ខ្លួនទេ ខ្លួននឹងកាប់ជនរងគ្រោះជាការព្រមាន។ ស្រាប់តែពេលខ្លួនមកដល់ ជនរងគ្រោះពិតជាមិនទាន់ឈប់ឈ្លោះស្តីបន្ទោសប្អូនរបស់ខ្លួនមែន ខ្លួនក៏បានចូលទៅកាប់ជនរងគ្រោះ ត្រូវមួយកាំបិតចំស្មា ហើយជនរងគ្រោះក៏រត់ ខ្លួនក៏ដេញតាមកាប់ជនរងគ្រោះបន្ត ដោយកាប់តម្រង់តែដៃជើងប៉ុណ្ណោះដើម្បីទុកជាការព្រមាន តែកាប់ខុសៗ រហូតដល់ចំណុចកើតហេតុ ខ្លួនក៏កាប់ត្រូវភ្លៅជនរងគ្រោះ បណ្តាលឲ្យដួល ហើយខ្លួនក៏បោះកំបិតចោលក្បែរនោះ និងដើរចេញពីកន្លែងកើតហេតុ ដោយមិនគិតថាជនរងគ្រោះនឹងស្លាប់នោះទេ។ ក្រោយមកទើបខ្លួនបានដំណឹង ថាជនរងគ្រោះស្លាប់ ក៏គេចទៅលាក់ខ្លួន នៅស្រុកកំណើត ក្នុងខេត្តព្រៃវែងតែម្តង។ ជនដៃដល់រៀបរាប់បន្ថែមថា កន្លងមកខ្លួនក៏ធ្លាប់ជាប់គុក១ឆ្នាំម្តងដែរ គឺក្នុងឆ្នាំ២០១៩ ទើបចេញវិញក្នុងថ្ងៃទី ០២ ខែ០៧ ឆ្នាំ២០២០ ដោយត្រូវបានជាប់ចោទពីបទលួច ម៉ូតូកង់បី (ផាស់ស្អាប់) ព្រោះខ្លួនបានដើរជាមួយក្រុមមុខសញ្ញាចោរលួចទាំងនោះ។

បច្ចុប្បន្ន ជនដៃដល់កំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ៩ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ១៤ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៣១ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម