សន្តិសុខសង្គម
ពលរដ្ឋជិត ១០០ គ្រួសារនៅស្រុកលំផាត់ រងគ្រោះដោយសារទឹកជំនន់ ទទួលបានអំណោយ
លោក គិត ទ្រី អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចែកជូនប្រជាពលរដ្ឋចំនួន៩៨គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅឃុំជ័យឧត្តម និងឃុំកាឡែង ស្រុកលំផាត់។

ក្នុងឱកាសនោះដែរលោក គិត ទ្រី បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ដែលជានិច្ចកាលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានយកចិត្តទុកដាក់ និងតាមដានជាប់ជានិច្ចចំពោះស្ថានភាពរស់នៅរបស់បងប្អូនទាំងអស់ ជាពិសេសនៅក្នុងពេលរងគ្រោះដោយទឹកជំនន់នេះ សម្តេចទាំងទ្វេតែងតែក្រើនរំលឹកអោយថ្នាក់ដឹកនាំគ្រប់លំដាប់ឲ្យចុះមកដោះស្រាយ និងជួយទុក្ខធុរៈរបស់បងប្អូនដូច្នេះសូមបងប្អូនកុំមានការព្រួយបារម្ភឲ្យសោះ សម្តេចលោកតែងតែនឹករលឹក និងខ្វាយខ្វល់ចំពោះបងប្អូន មិនទុកបងប្អូនចោលនោះឡើយ។

លោក បានលើកឡើងទៀតថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយមិនទុកឲ្យប៉ះពាល់ដល់អាយុជីវិត។
ជាក់ស្តែងក្នុងអំឡុងពេលគ្រោះទឹកជនន់កន្លងទៅនេះសម្តេចទាំងពីរគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្ត បានដាក់ចេញនូវផែនការសរុប និងប្រើប្រាស់មធ្យោបាយសរុប កម្លាំងសរុប ដើម្បីជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព និងបញ្ជូនសម្ភារៈប្រើប្រាស់ តង់ មុងជ្រលក់ថ្នាំ ការពារមូស ឱសថ កានទឹក ក្រុមគ្រូពេទ្យប្រចាំការ និងស្បៀងអាហារ ជូនបងប្អូនដែលកំពុងនៅទីទួលសុវត្ថិភាព។

ហើយថ្ងៃនេះអំណោយដែលបាននាំមកជូន គឺជាការបង្ហាញពីការគិតគូរខ្ពស់ របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋគ្រប់ៗរូប ដែលរងគ្រោះដោយគ្រោះដោយទឹកជំនន់នាពេលកន្លងមក ដើម្បីជួយសម្រាលទុក្ខលំបាកប្រចាំថ្ងៃរបស់បងប្អូនបានមួយរយៈ ដើម្បីបងប្អូនអាចបន្ដខិតខំប្រឹងប្រែងធ្វើការ និងប្រកបរបរចិញ្ចឹមជីវិតបន្ដទៀត។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានលើកឡើងអំពីអាកាសធាតុត្រជាក់ខ្លាំង ដែលនឹងឈានមកដល់នាពេលខាងមុខ សូមបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាពឲ្យបានល្អ កុំអោយមានជំងឺនានា ជាពិសេសចាស់ៗ និងក្មេងៗ បន្ថែមពីនោះលោកអភិបាលរងក៏បាន ផ្ដាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្ដអនុវត្តវិធានសុខាភិបាល ៣ការពារ ៣កុំ ទោះបីជាបានចាក់វ៉ាក់សាំងរួចរាល់ក្ដី ដើម្បីការពារខ្លួនកាន់តែល្អប្រសើរពីជំងឺកូវីដ១៩។

សូមបញ្ជាក់ផងដែរថា អំណោយដែលនាំមកជូនប្រជាពលរដ្ឋនៅភូមិចំនួន៤ ក្នុងឃុំជ័យឧត្តម និងឃុំកាឡែង មានសរុបចំនួន៩៨គ្រួសារ ដែលក្នុង១គ្រួសារទទួលបានអង្ករ ២៥គីឡូ មី១កេស ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប៕
អត្ថបទ៖ វុទ្ធឦសាន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


