សន្តិសុខសង្គម
បែកថ្នាំផង និងទាស់សម្ដីជាមួយប្រពន្ធផង ចាក់សាំងដុតផ្ទះឆេះទ្រព្យសម្បត្តិគ្មានសល់
បុរសបែកថ្នាំម្នាក់ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពចាក់សាំងដុតផ្ទះខ្លួនឯងរួចមក។ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនេះ បានធ្វើឡើងនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៤ ល្ងាច នៅចំណុចក្រុម០៤ ភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។

ករណីអំពើហិង្សាក្នុងគ្រួសារ (បទធ្វើអោយខូចខាតដោយចេតនា) នេះ គឺបានបង្កឡើងដោយជនសង្ស័យឈ្មោះ ម៉ាន ភ្លី ហៅ ពៅ ភេទប្រុស អាយុ៣៩ ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ បានយកប្រេងសាំងចំនួន ០៥លីត្រ ចាក់ដុតផ្ទះរបស់ខ្លួន ដែលមានទំហំ០៥ម៉ែត្រ គុណ០៦ម៉ែត្រ ថ្មក្រោមឈើលើដំបូលប្រក់ស័ង្កសីជញ្ជាំងស័ង្កសីបណ្ដាលអោយឆេះខូចខាតសម្ភារៈក្នុងផ្ទះគ្មានសល់។

ក្រោយការឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនមានការទាស់សម្តីគ្នាជាមួយប្រពន្ធ ដោយទ្រាំមិនបានក៏បានទៅទិញសាំងយកមកចាក់ក្នុងបន្ទប់រួចដុតតែម្តង ម៉្យាងដោយសារខ្លួនជាអ្នកប្រើប្រាស់ថ្នាំញៀនផង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំសំណុំរឿង ដោយបញ្ជូនខ្លួនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្តហើយ ដើម្បីអោយការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ សោ និយមរ័ត្ន


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


