ព័ត៌មានអន្ដរជាតិ
ខឹងអ្នកជិតខាងស្ដីឲ្យ បុរសវៀតណាមម្នាក់ដុតផ្ទះគេចោល
លោក Huynh Tan Duy អាយុ ៣៧ ឆ្នាំ រស់នៅទីក្រុង Can Tho ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ពីបទខ្ទាស់សោផ្ទះអ្នកជិតខាង រួចចាក់សាំងដុត ខណៈមានមនុស្ស ៧ នាក់នៅខាងក្នុង ។

ដំបូង Duy បានឈ្លោះប្រកែកជាមួយអ្នកជិតខាងដែលជាបុរសវ័យ ៣៩ ឆ្នាំ កាលពីយប់ថ្ងៃអង្គារ ទី២៤ ដោយសារគេស្ដីឲ្យគាត់រឿងបើកទ្វារខ្លាំងៗ បណ្ដាលឲ្យកូនប្រុសអាយុ ១ ខួបរបស់អ្នកជិតខាងយំ ។
ដោយមិនអស់ចិត្តនឹងជម្លោះ Duy បានរង់ចាំរហូតដល់ពាក់កណ្តាលអធ្រាត្រ ហើយខ្ទាស់សោផ្ទះអ្នកជិតខាងពីក្រៅ ទើបធ្វើសកម្មភាពដុតតែម្ដង ។
គ្រានោះមានអ្នកជិតខាងម្នាក់ទៀតឈ្មោះ Nguyen Van Diep បានប្រទះឃើញ ក៏ស្រែកដាស់ជនរងគ្រោះឲ្យងើប ប៉ុន្តែចេញក្រៅមិនកើតឡើយព្រោះជាប់សោហើយ ។ យ៉ាងណាមិញមិនមាននរណាម្នាក់បាត់បង់ជីវិតទេ គ្រាន់តែរបួសដោយសារមាន ២ នាក់លោតពីជាន់ទីពីរមក ចំណែកឯ ៥ នាក់ទៀតចេញតាមទ្វារក្រោយ ។
ហេតុការណ៍នេះធ្វើឲ្យប៉ូលិសបញ្ជូនកងកម្លាំងមក ២០ នាក់ដើម្បីជម្លៀសប្រជាជន និងឡានទឹក ៥ គ្រឿង ដោយប្រើពេលពន្លត់អស់រយៈពេល ២០ នាទី ។

ដូច្នេះអគ្គិភ័យខាងលើបានបំផ្លាញម៉ូតូអស់ ៣ គ្រឿង និងសម្ភារមួយចំនួនក្នុងផ្ទះ ដែលខូចខាតអស់ទឹកប្រាក់ជិត ៨ ១២៦ ដុល្លារឯណោះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ មនុស្សប្រហែល ៥០០ នាក់ រត់គេចពីភ្លើងឆេះសាលអាពាហ៍ពិពាហ៍នៅ វៀតណាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


