Connect with us

សន្តិសុខសង្គម

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​មួយ​ល្វែង បាន​អ្នក​ជិត​ខាង​ស្រែកទាន់​

បានផុស

នៅ

ខេត្តបាត់ដំបង៖ ផ្ទះមួយល្វែងដែលស្ថិតនៅជាន់ទី៣ ត្រូវ​បាន​អណ្តាតភ្លើងចាប់ផ្តើមឆាបឆេះ ហើយ​បានអ្នកជិតខាងជួយស្រែកហៅ ស្របពេលដែលម្ចាស់ផ្ទះកំពុងលង់លក់ក្នុងដំណេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីអគ្គីភ័យនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅជាន់ទី៣ ក្បែផ្លូវភ្លោះសួនព្រែកមហាទេព ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

បើតាមការរៀបរាប់ពីប្រជាពលរដ្ឋដែលរស់នៅក្បែទីតាំងកើតហេតុបាននិយាយថា មុនដំបូងគឺដោយសារពួកគាត់ដេកមិនលក់ ក៏បានដើរចេញមកខាងក្រៅផ្ទះ ក៏បានឮសម្លេងផ្ទុះរប៉េះរប៉ោះនៅខាងលើ ពេលដែលពួកគាត់សម្លឹងមើលទៅស្រាប់តែឃើញមានផ្សែងហុយ និងមានអណ្តាតភ្លើងតិចៗទៅហើយនៅជាន់ខាងលើ ទើបពួកគាត់នាំគ្នាទៅស្រែកហៅ និងគោះទ្វារម្ចាស់ផ្ទះដើម្បីអោយងើបឡើង ទើបមានការឆោរឡោឡើង និងហៅសមត្ថកិច្ចអគ្គីភ័យតែម្តង។

នៅពេលនោះម្ចាស់ផ្ទះបានរត់ឡើងទៅជាន់ទី២ ដើម្បីដាស់កូនចៅអោយរត់ចេញក្រៅផ្ទះ ដែលនេះជាសំណាងណាស់ បានអ្នកជិតខាងឃើញទាន់ កុំអីមិនដឹងទៅជាយ៉ាងណានោះទេ ព្រោះជាពេលដែលម្នាក់ៗកំពុងលង់ក្នុងដំណេកផង។

ក្រោយពីបានទប់ស្កាត់ ក្នុងការជួយពន្លត់រួចមក ម្ចាស់ផ្ទះបានសារភាពថា មូលហេតុគឺដោយសារតែគាត់បានដុតធូបមូសទុកចោល និងភ្លេចពន្លត់ ទើបធ្វើអោយឆេះទៅលើសៀវភៅ និងឆេះបន្តដល់ពូកខ្នើយ ព្រមទាំងសម្ភារ:ជាច្រើនទៀត ដែលនេះគឺជាការធ្វេសប្រហែសរបស់គាត់ដែលជាម្ចាស់ផ្ទះ៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម