Connect with us

សន្តិសុខសង្គម

ខឹងសួរនាំរឿងបាត់មេមាន់ យុវជនម្នាក់ស្ទុះវាយជនរងគ្រោះសន្លប់ស្ដូក

បានផុស

នៅ

យុវជនម្នាក់ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ធ្វើការឃាត់ខ្លួន ក្រោយបង្ក​ហិង្សា​បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹង។

ករណីនេះបានកើតឡើងកាលពីថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១៦​និង​២៧​នាទី នៅ​ភូមិ​ស្តី ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបាន​ឲ្យ​ដឹងថា ជនល្មើស​មានឈ្មោះ ផាន ពិសាល ហៅ តុល ភេទ​ប្រុស អាយុ២៤​ឆ្នាំ រស់នៅ​ភូមិ​ស្តី ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះ​ឈ្មោះ ឆាន ឈឿត ភេទ​ប្រុស អាយុ៥៧​ឆ្នាំ រស់នៅ​ចំណុចកើតហេតុ​។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះកើតឡើងបន្ទាប់ពីជនរងគ្រោះ​បាន​បាត់​​មេ​មាន់ចំនួន១​ក្បាល ហើយ​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ សុះ សាន អាយុ៤៤​ឆ្នាំ បាន​ទៅ​សួរនាំ​ជនបង្ក អំពី​បញ្ហា​ខ្លួន​បាត់​មាន់​មេ។ ខណៈនោះ​ជនសង្ស័យ​ក៏កើតជាកំហឹង​ហើយ​ជេរប្រមាថ និង​វាយ​បណ្តាល​ឲ្យ​រងរបួស​ដួលសន្លប់​តែម្តង​។

ក្រោយកើតហេតុ កម្លាំង​នគរបាល​ស្រុក​ឯក​ភ្នំ បានចុះឃាត់ខ្លួនជនដៃដល់យកមកសួរនាំនៅអធិការនគរ​បាល​ស្រុក និងកសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម