Connect with us

សន្តិសុខសង្គម

ជនជាតិ​ថៃ​ ១៤៣ នាក់ឆ្លង​ដែន​​មក​ធ្វើការ​ខុស​ច្បាប់​ បញ្ជូនទៅស្រុក​កំណើត​វិញ

បានផុស

នៅ

សមត្ថកិច្ចកម្ពុជា បាន​ចាប់បញ្ជូនជនជាតិថៃដែលមកប្រកបមុខរបររកស៊ីខុសច្បាប់ទៅ ប្រទេសកំណើតវិញតាម​ច្រក​ប៉ោយប៉ែត ក្រោយពីរកឃើញមានពាក់ពន្ធ័ការលួចឆ្លងដែនមកធ្វើការដោយខុសច្បាប់នៅប្រទេសកម្ពុជា។

ក្រុមប៉ូលិសអន្តោប្រវេសន៍កម្ពុជាបាន​ឲ្យ​ដឹង​ថា ជនជាតិថៃចំនួន ១៤៣នាក់ មាន ស្រី៥៦នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់ឃាត់ខ្លួនបាននៅ ទីតាំងខុសគ្នា ហើយបានបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ នៅ រសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោយពីបានរកឃើញបាន​លួចឆ្លងដែនចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា។

ពាក់ពន្ធ័ករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី អេង លីហួ ស្នងការរងទទួលការងារផែនអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា ជនអន្តោប្រវេសន៍ថៃទាំង ១៤៣នាក់នេះ បានចាញ់បោកមេខ្យល់ហើយលួចឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ពេលនេះត្រូវ​បាន​បញ្ជូនទៅ វិញ​ដោយមិនទុកយូរឡើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អទ្ថបទ៖ ពៅ រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម