ឃាត់ខ្លួនជនសង្ស័យជាង១០០នាក់ និងថ្នាំញៀនជិត១គីឡូ
Connect with us
Helistar Cambodia - Helicopter Charter Services

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យជាង១០០នាក់ និងថ្នាំញៀនជិត១គីឡូ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន៣០ថ្ងៃ

បានផុស

នៅ

រយៈពេល៣០ថ្ងៃ ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញ បានបង្ក្រាប​បទល្មើស​គ្រឿងញៀនចំនួន៧១​ករណី ឃាត់ខ្លួន​ជនសង្ស័យ​១២៤​នាក់ និង​ដកហូត​វត្ថុតាង​គ្រឿងញៀនជិត​១​គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ទោ រ៉ឹ​ម ម៉ិច នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពីរសៀល​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ​២០២១នេះបានឱ្យដឹងថា លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទាំងនេះ គឺ​កម្លាំង​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ និង​ការិយាល័យ​ជំនាញ​បាន​សហការគ្នា​ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្នុង​រាជធានី​ភ្នំពេញ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​លើកកម្ពស់​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម​ឱ្យបាន​ប្រសើរឡើង​ ដែល​គេ​មើលឃើញថា បទល្មើស​គ្រឿងញៀន​ជា​បញ្ហា​ប្រឈម​បំផុត​បង្ក​អសន្តិសុខ​សង្គម ដែលជា​ប្រភព​បញ្ហា​បង្ក​ឱ្យ​កើតមាន​ដូចជា​បទល្មើស លួច​ឆក់ ប្លន់ អំពើ​ហឹ​ង្សា និង​បទល្មើស​ផ្សេងជាដើម​។​

លោក​វរសេនីយ៍ទោបានបន្ថែមថា​ ការងារ​បង្ការ​ទប់ស្កាត់​គ្រឿងញៀន​នេះ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿង​ញៀន ក៏បាន​ដាក់ចេញ​នូវ​វិធានការ៤​ចំណុច ដើម្បី​ចូលរួម​អនុវត្ត នៃ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​រួមមាន​៖ ១,​វិធានការ​អប់រំ គឺជា​ការងារ​ផ្សព្វផ្សាយ​យល់ដឹង​អំពី​ខ្លឹមសារ​ផលប៉ះពាល់ និង​បង្ក​គ្រោះថ្នាក់​ពី​បញ្ហា​គ្រឿងញៀន​ជូន​ដល់​សិស្ស​, និស្សិត ,​កម្មករ ក៏ដូចជា​មុខសញ្ញា​ងាយ​រងគ្រោះ​ផ្សេងទៀត​ត្រូវឱ្យ​ពួកគាត់​ចៀសឱ្យផុត​ពី​គ្រឿងញៀន​។ ទី​២,​វិធានការ​រដ្ឋបាល គឺ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើ​រដ្ឋបាល​នៅ​គោលដៅ​ដែល​ងាយ​រងគ្រោះ​មក​ធ្វើការ​ណែនាំ អប់រំ​និង​ឱ្យធ្វើ​កិច្ចសន្យា ក្នុងការ​ចូលរួម​សហកា​រ​ជាមួយ​សមត្ថកិច្ច ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន ដែល​អាច​កើតឡើង​ដូចជា​ នៅតាម​បន្ទប់​ជួល​, ផ្ទះសំណាក់ និង​ទីតាំង​កម្សាន្ត​ផ្សេងៗ​។ ទី​៣,​វិធានការ​ច្បាប់ គឺ​អនុវត្ត​បង្ក្រាប​ជាក់ស្តែង និង​ការស្រាវជ្រាវ​រកមុខ​សញ្ញា​ដែល​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ដើម្បី​ចាប់​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​យកទៅ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។ ទី​៤,​វិធានការ​ព្យាបាល និង​ស្តា​នីតិសម្បទា​អនុវត្ត​ចំពោះ​ជនរងគ្រោះ​ពី​គ្រឿងញៀន ដោយ​បញ្ជូន​អ្នកញៀន​គ្រឿងញៀន​ទៅ​ព្យាបាល​នៅតាម​បណ្តា​មជ្ឈមណ្ឌល​ព្យាបាល និង​ស្តា​នីតិសម្បទា​នានា និង​ការបញ្ជូន​អ​ព្យាបាល​អប់រំ​នៅក្នុង​សហគមន៍​ជាដើម៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៤ នាទី មុន

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ សម្របសម្រួល​ផ្ទៃក្នុង ដើម្បី​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​ឲ្យ​បាន​ត្រឹមត្រូវ​

ព័ត៌មានជាតិ២៤ នាទី មុន

កម្ពុជា​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការប៉ះទង្គិច​ប្រដាប់អាវុធ​ដ៏​ធ្ងន់ធ្ងរ​នៅ​មី​យ៉ាន់​ម៉ា​

ព័ត៌មានជាតិ២៩ នាទី មុន

៣០​ឆ្នាំនេះ​ធនាគារ​អេស៊ីលីដា​បាន​ឈរជើង​យ៉ាងរឹងមាំ​ក្នុង​វិស័យ ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ជំនឿ៤ ម៉ោង មុន

ទម្រង់ច្រមុះ ៣ប្រភេទ ចាស់ពីដើមចាត់ទុកជាមនុស្សមានបុណ្យវាសនាល្អ

នយោបាយ៤ ម៉ោង មុន

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​បន្ត​ខិតខំ ដើម្បី​ឲ្យ​បក្ស​រាជានិយម​នេះ មាន​សម្លេង​ឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services