សន្តិសុខសង្គម
តុលាការកំពូលនឹងកាត់ទោសលោក ឡាយ វណ្ណៈ នៅព្រឹកថ្ងៃសុក្រ នេះ
ប្រភពព័ត៌មានពីតុលាការកំពូលបានអោយដឹងថា នៅព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាតុលាការកំពូល នឹងលើកយកសំណុំរឿងរបស់អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ មកកាត់ទោសតាមបណ្ដឹងសារទុក្ខរបស់គាត់ ។

នៅក្នុងរឿងក្ដីឃាតកម្មដ៏កក្រើកនេះ គឺមានតែលោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ ជាបងប្រុស និងជាអតីតស្នងការរងខេត្តតាកែវប៉ុណ្ណោះ ដែលប្ដឹងសារទុក្ខឡើងតុលាការកំពូល ក្រោយពីសាលាឧទ្ធរណ៍បានតម្កល់សេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោមទុកជាបានការទាំងមូល ។
ចំណែកជនជាប់ចោទផ្សេងទៀតបានអនុវត្តទោសចប់អស់ហើយ និងត្រូវបានដោះលែងអោយមានសេរីភាពវិញដែរ ។

លោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ បានប្ដឹងសារទុក្ខឡើងតុលាករ កំពូលបន្ទាប់ពីសាលាដំបូង រាជធានី និងសាលាឧទ្ធរណ៍បានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារលោក ឡាយ វណ្ណព កំណត់១៣ឆ្នាំ និងលោក ឡាយ ណា រិ ទ្ធ១០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទឃាតកម្ម តាម មាត្រា ១៩៩នៃក្រម ព្រហ្មទ័ណ្ឌ ពាក់ព័ន្ធនិងការស្លាប់នៃនារីកំណាន់ ឈ្មោះចេវ សុវឌ្ឍនា កាលពីខែមេសា ឆ្នាំ ២០១៨ នៅឯខេត្តតាកែវ ក្រោមរូបភាពអត្តឃាត ដោយ ចងកនៅក្នុងផ្ទះជួលមួយ៕
អត្ថបទ៖ មករា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


