Connect with us

សន្តិសុខសង្គម

ប្រទះសាកសពបុរសម្នាក់ស្លាប់​អណ្តែត​ទឹក មិន​ទាន់ស្គាល់​អត្តសញ្ញាណ​

បានផុស

នៅ


ខេត្តព្រះសីហនុ៖ សាកសពបុរសម្នាក់មានសប្បុរស សក់ខ្លីត្រូវគេប្រទះឃើញស្លាប់អណ្តែកទឹកសមុទ្រដោយមិនដឹងមូលហេតុក្បែរមាត់ច្រាំងនៅ ចុងឆ្នេរអូឈើទាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីប្រទះឃើញសពមនុស្សអណ្តែតទឹកនេះបានកើតមានឡើងនៅ ម៉ោងប្រមាណ ៧ ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១  នៅ ចុងដំណាក់ស្តេច (ស្ពានឯកឧត្តមប៉ុល សារឿន) ស្ថិតក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។ នៅ កន្លែងកើតហេតុគេឃើញសពជនរងគ្រោះស្លាប់អណ្តែតទឹកផ្កាប់មុខ ពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ និងស្លៀកខោជើងវែងពណ៌ខ្មៅ ។ ភ្លាមៗនេះអត្តសញ្ញាណជនរងគ្រោះមិនទាន់មានអ្នកស្គាល់នៅ ឡើយទេ ដោយឡែកមូលហេតុដែលពាក់ព័ន្ធករណីស្លាប់នេះ ក៏មិនទាន់ដឹងនោះដែរ។

បច្ចុប្បន្នសាកសពបានរក្សាទុកនៅ មន្ទីរពេទ្យបង្អែកខេត្តរង់ចាំមន្រ្តីជំនាញ និង​នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ធ្វើកោសលវិច័យ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម