Connect with us

សន្តិសុខសង្គម

Update ៖ ករណីអគ្គិភ័យនៅខណ្ឌច្បារអំពៅ ឆេះអគារស្នាក់នៅរបស់កម្មករក្នុងបុរី​

បានផុស

នៅ

អគារ​ឃ្លាំង​ចាស់​របស់​បុរី លឹម ឈាង​ហាក់​ សម្រាប់​ទុក​សម្ភារៈ ​និង​ជា​កន្លែង​កម្មករ​របស់​បុរី​ស្នាក់នៅ​ផង​នោះ បាន​រង​ការឆាបឆេះ​ខ​ណៈដែល​កម្មករ​ចេញទៅ​ធ្វើ​ការ​អស់​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៣​និង​១៥​នាទី​រសៀល ​ថ្ងៃទី​២១ ​ខែធ្នូ​ ស្ថិតក្នុង​បុរី លឹម ឈាង​ហាក់ ក្នុង​សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រសាសន៍​លោកស្រី យន់ សុផល ចៅសង្កាត់​វាល​ស្បូវ​បាន​ប្រាប់ថា​ ករណី​អគ្គិភ័យ​នេះ​ពុំទាន់​មានការ​បំភ្លឺ​ពី​អ្នករស់នៅ​ក្បែរចំណុចកើតហេតុ​នោះទេ​ ​ប៉ុន្តែ​អាចជា​ករណី​ឆ្លង​ចរន្តអគ្គិសនី​។​

ដោយឡែក​លោកវរសេនីយ៍ទោ ឯក សារ៉ន អធិការ​រ​រង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ បាន​ឲ្យ​ដឹងថា​ករណីនេះ​ គឺ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​នៅក្នុង​អគារ​ស្នាក់នៅ​របស់​កម្ម​ករ​របស់​បុរី​។ ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ ​ពុំ​បង្ក​ឲ្យ​មាន​អ្នករងគ្រោះ​ឡើយ ​ដោយសារតែ​កម្មករ​ចេញ​ទៅធ្វើ​ការ​អស់​។​

លោក​អធិការរង​បញ្ជាក់ថា​ ក្នុង​កិច្ច​អន្តរាគមន៍​ជាបន្ទាន់​នេះ​ ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១០​គ្រឿង​មកជួយ​ដែល​ក្នុងនោះ​មាន​រថយន្ត​បុរី​ប៉េង ហួត ២​គ្រឿង រថយន្ត​សាលាខណ្ឌ​ច្បារអំពៅ​១​គ្រឿង​ និង​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចំនួន​៧​គ្រឿង​។ ​ហើយ​សម្ភារៈ​ដែល​ខូចខាត ​គឺជា​របស់​កម្ម​ករទាំង​អស់​៕

អត្ថបទ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម