Connect with us

សន្តិសុខសង្គម

បង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន៩នាក់​ ដកហូតគ្រឿងញៀនជិត៣៥០គីឡូ​

បានផុស

នៅ

សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា​ សហការ​ជាមួយ​សមត្ថកិច្ច​ចិន​ស្រាវជ្រាវ​បង្ក្រាប​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ឆ្លងដែនចាប់ខ្លួន​ជនសង្ស័យ៩​នាក់ ដកហូត​វត្ថុតាង​គ្រឿងញៀន​ជិត ៣៥០ គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ប្រាប់​អោយដឹងថា ដោយ​អនុវត្តតាម​បញ្ជា​លោកនាយ​ឧត្ដម​សេនិយ៍សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និងលោកនាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់ លោក​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង១៧និង៥៥​នាទី សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​១) ដឹកនាំ​ដោយ​លោកឧ​ត្ត​ម​សេនីយ៍​ទោ អ៊ិន សុង នាយករង​មន្ទីរ លោកវរ​:​សេនីយ៍​ឯក ម៉ាក់ សេរី​វ​ឌ្ឍ​នា នាយករង​មន្ទីរ​ លោកវរ​:​សេនីយ៍​ទោ ហុង សុវណ្ណារិទ្ធ នាយការិយាល័យ (​ក​១) សហការ​ពី​កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​ស៊ើបការណ៍​ខាងក្រៅ និង​បច្ចេកទេសសមត្ថកិច្ច​គយ​កំពង់ផែ​ព្រះសីហនុ និង​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ក្រោម​ការសម្របសម្រួល​ពី​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដំណើរការ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដែល​ករណីនេះ​ផ្ដើមចេញពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​សមត្ថកិច្ច​ចិន​។

សមត្ថកិច្ច​ជំនាញ​កម្ពុជា​ក្រោយពី​ទទួលបាន​ព័ត៌មាន​ហើយ បាន​បើក​ការស៊ើបអង្កេត​អស់​រយៈពេល​ជាង​៤​ខែ ទើប​កំណត់​មុខសញ្ញា​ឈានទៅ​បង្ក្រាប​ព្រម​គ្នា​នេះ ចំណែកសមត្ថកិច្ច​ចិន​ក៏បាន​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ពាក់ព័ន្ធនៅឯ​ប្រទេស​ចិន​ផងដែរ ។​

នា​កិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ច​កម្ពុជា​បង្ក្រាប២​គោលដៅ​ផ្សេងគ្នា (​នៅ​ចំណុច វីឡា​ភ្លោះ លេខ​២១ ផ្លូវ​លេខ R03 ស្តា​ផ្លា​ទី​នឹម បុរី ប៉េង ហួត បឹង​ស្នោ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ និងនៅ​ចំណុច ភោជនីយដ្ឋាន អី​យិន​ម៉ា​ថូ​វ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ ៩​នាក់ ១-​ឈ្មោះ HUANG RUI MING ភេទ​ប្រុស កើត​ឆ្នាំ​១៩៦៣ (​មេក្លោង​)​។ ២-​ឈ្មោះ LI YI NAN ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៣ ។ ៣-​ឈ្មោះ SUN LIANG ភេទ​ប្រុស កើត​ឆ្នាំ​១៩៧៩ ។ ៤-​ឈ្មោះ SUN HAI TAO ភេទ​ប្រុស កើត​ឆ្នាំ​១៩៨០ ។ ៥-​ឈ្មោះ LIU WEI CHENG ភេទ​ប្រុស កើត​ឆ្នាំ​១៩៦៩ ។ ៦-​ឈ្មោះ CHEN ZHI QUAN ភេទ​ប្រុស កើត​ឆ្នាំ​១៩៥៥ ។ ៧-​ឈ្មោះ WANG LEI ភេទ​ប្រុស កើត​ឆ្នាំ​១៩៩០ ។​៨-​ឈ្មោះ WANG YUE ភេទ​ប្រុស កើត​ឆ្នាំ​១៩៨២ ។ ៩-​ឈ្មោះ ZHU XIAO FEI ភេទ​ប្រុស កើត​ឆ្នាំ​១៩៨២ ។​

វត្ថុតាង​ចាប់យក គ្រឿងញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE) សរុប​រួម​ទម្ងន់ ៣៤៧ គីឡូក្រាម ៤២៧,៩៩​ក្រាម (​លាក់​ក្នុង​បំពង់​ដែក ៣៦៧​ដើម និង​៦១​កញ្ចប់​ធំ​) ជញ្ជីង​ថ្លឹង​គ្រឿងញៀន ២​គ្រឿង សម្ភារៈ​វេច​ខ្ចប់​មួយចំនួន រថយន្ត ១​គ្រឿង ម៉ាក TOYOTA ALPHARD ពាក់​ស្លាក់​លេខ ភ្នំពេញ 2BE-2973 ម៉ូតូ ១​គ្រឿង​ម៉ាក HONDA PCX ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1FE-5946 ទូរស័ព្ទដៃ ចំនួន ១០​គ្រឿង និង​ប្រាក់៣០០ ដុល្លារ​អាមេរិក​។

ជនសង្ស័យ ព្រមទាំង​វត្ថុតាង​ទាំងអស់ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី ។​

សូមបញ្ជាក់​ជូន​ថា ក្រុម​ឧក្រិដ្ឋជន​បានរៀបចំ​បញ្ជូន​បំពង់​ដែក​មក​កម្ពុជា ហើយ​លួច​ច្រក​គ្រឿងញៀន បំរុង​បញ្ជូន​តាមផ្លូវ​សមុទ្រ​ទៅ​ប្រទេស ទី​៣” ៕

អត្ថបទ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ម៉ោង មុន

កម្ពុជា រក​មេដាយបាន ១៦គ្រឿង ក្នុង​នោះមាស ២គ្រឿង នៅថ្ងៃទី១៩ នេះ ក្នុងស៊ីហ្គេមនៅ​វៀតណាម

នយោបាយ៦ ម៉ោង មុន

នៅ​ថ្ងៃ​បើក​យុទ្ធនាការ​ដំបូង គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គ្រោង​ជួបជុំគ្នា​នៅតាម​ឃុំ សង្កាត់ ចំនួន​៣

នយោបាយ៦ ម៉ោង មុន

គ​.​ជ​.​ប សម្រេច​លើ​ឯកសារ​មួយចំនួន ដើម្បី​ស្ថាប័ន​ពាក់ព័ន្ធ​អនុញ្ញាត​ឲ្យ​បុគ្គលិក កម្មករ និយោជិត បាន​ទៅ​បោះឆ្នោត

ព័ត៌មានជាតិ៦ ម៉ោង មុន

អំណោយ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ត្រូវបាន​ផ្តល់ជូន​កម្ម​ករ​ប្រមូល​សំរាម​ជិត​២០០០​នាក់ នៅក្នុង​រាជធានី​ភ្នំពេញ

វប្បធម៌ ជំនឿ៧ ម៉ោង មុន

សុបិនប្ដូរបន្ទប់ថ្មី ផ្ទះថ្មី ឬភូមិ-ស្រុកថ្មី សុទ្ធសឹងជាប្រផ្នូលអាក្រក់

Sokha Hotels

ព័ត៌មានពេញនិយម