សន្តិសុខសង្គម
ផ្ទុះហិង្សារវាងកម្មករនេសាទ ទាញដែកឆាបចាក់គ្នារងរបួស
ផ្ដើមចេញពីករណីគំនុំ កម្មករនេសាទពីរនាក់ផ្ទុះហិង្សាដាក់គ្នា ម្ខាងទាញដែកឆាបចាក់ និងម្ខាងទាញប៉ែលវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យរងរបួស ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំ។
ករណីហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង២០និង១០នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នៅចំណុចផែទិញផលនេសាទ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កមានឈ្មោះ ផុង ឌៀប ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករទូកស្នាក់នៅលើទូកនេសាទ។ ចំណែកជនរងគ្រោះមានឈ្មោះ អែម សុខគឹមនី ហៅ ពិន ដន ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរកម្មករទូកដូចគ្នា ស្នាក់នៅផ្ទះជួលភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ករណីនេះ ជនបង្កបានយកដែកឆាបចាប់លើជនរងគ្រោះត្រូវឆ្អឹងជំនីខាងស្ដាំរងរបួស ហើយត្រូវជនរងគ្រោះយកប៉ែលចូកត្រីវាយត្រូវដៃ និងក្បាលរងរបួសវិញ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត និងឃាត់ខ្លួនជនបង្កឈ្មោះ ផុង ឌៀប ដើម្បីកសាងសំណុំរឿងទៅការិយាល័យជំនាញខេត្តចាត់ការបន្ត៕
អត្ថបទ៖ សុខុម
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


