សន្តិសុខសង្គម
ឡើងផ្ទះពលរដ្ឋប៉ងលួចទ្រព្យសម្បត្តិ សមត្ថកិច្ចឃាត់ខ្លួនបានពីរនាក់
ជនសង្ស័យ២នាក់ប្រដាប់ដោយដាវមួយដើម ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីឡើងផ្ទះប្រជាពលរដ្ឋ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ វ៉ាន់ រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ មានស្រុកកំណើតភូមិស្វាយជុំ ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ ទី២ ឈ្មោះ គឹម សុខឡេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក មានស្រុកកំណើត ភូមិបាគង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ សមត្ថកិច្ចដកហូតបានដាវ១ដើម ម៉ូតូមួយគ្រឿង ម៉ាកzoomer ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1N-2534 ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងបានល្បាតក្នុងដំបន់ងាយរងគ្រោះ លុះរហូតមកដល់ចំណុចកើតហេតុក៏ប្រទះឃើញជនសង្ស័យរត់ឡើងទៅលើផ្ទះប្រជាពលរដ្ឋ ដោយមានការសង្ស័យហៅឃាត់សាកសួរទើបដឹងថា ជនសង្ស័យប៉ុនប៉ងលួចទ្រព្យសម្បត្តិ មានទាំងដាវមួយដើមផង ក៏ឃាត់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌចាត់ការតាមនិតិវិធី៕
អត្ថបទ៖ សុខា


-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


