សន្តិសុខសង្គម
គណៈបញ្ជាការឯកភាពខណ្ឌកំបូល ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ហាមអ្នកសារព័ត៌មានមិនឲ្យផ្ដិតរូបភាព
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល សហការជាមួយកម្លាំងអាវុធហត្ថ ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់មួយកន្លែង ដែលបើកដោយជនជាតិចិនឃាត់មនុស្សប្រុសស្រីជាច្រើននាក់ និងដកហូតសម្ភារៈតែមិនឲ្យអ្នកសារព័ត៌មានផ្ដិតយករូបភាពឡើយ។
ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ទីតាំងស្ថិតនៅផ្ទះលេខ១៥៦ ផ្លូវលេខ៣ ក្នុងបុរីពិភពថ្មីកំបូល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋដែលគាត់រស់នៅជុំវិញផ្ទះដែលលួចបើកល្បែងដោយជនជាតិចិនខាងលើបានឱ្យដឹងដែរថា ការបើកល្បែងស៊ីសងដោយខុសច្បាប់គឺបើកលេងយ៉ាងរលូនជាយូរណាស់មកហើយ ប៉ុន្តែមិនដែលឃើញមានកម្លាំងចម្រុះណាចុះបង្ក្រាបឡើយ ទើបមកដល់ព្រឹកថ្ងៃទី២៨ ខែមករា នេះ ទើបកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌកំបូល ចុះបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិនប្រុសស្រីជាច្រើននាក់ ថែមទាំងដកហូតសម្ភារជាច្រើន។ ប្រភពដដែលបានបន្តទៀតថា ក្នុងមូលដ្ឋានខណ្ឌកំបូល គឺតែងតែកើតមានឡើងបទល្មើសជាហូរហែមិនថាករណីឆក់ លួច កាច់កម៉ូតូ -ល- ជាហេតុនាំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច។

ក្នុងប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងដោយខុសច្បាប់ខាងលើនេះ មានអ្នកសារព័ត៌មានចុះទៅផ្តិតយករូបភាពដើម្បីធ្វើការផ្សព្វផ្សាយ ប៉ុន្តែបែរជាខាងអាជ្ញាធរក៏ដូចជាកម្លាំងអាវុធហត្ថ មិនអនុញ្ញាតឲ្យផ្ដិតយករូបភាពដើម្បីធ្វើការផ្សព្វផ្សាយឡើយ មិនដឹងថាមកជាមូលហេតុអ្វីទើបមានការលាក់បាំងបែបនេះ។
ក្រោយប្រតិបត្តិការចុះបង្ក្រាប ជនសង្ស័យទាំងអស់រួមទាំងវត្ថុតាង ត្រូវបាននាំយកទៅផ្នែកជំនាញដើម្បីបន្តនិតិវិធី ចំណែកទីតាំងបិទបណ្តោះអាសន្ន៕
អត្ថបទ៖ សុខា




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


