សន្តិសុខសង្គម
ជិះម៉ូតូកង់បីជាមួយប្តី ទៅលេងផ្ទះកូន ត្រូវចោរឆក់កាបូប អស់ជាង ៣ ពាន់ដុល្លារ
ស្ត្រីអាជីវករម្នាក់ ខណៈជិះម៉ូតូកង់បីជាមួយប្តី ឆ្ពោះទៅលេងផ្ទះកូន ត្រូវជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង តាមធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២២ តាមផ្លូវជាតិលេខ ៤ ខាងលិចជាប់ភ្លើងស្តុប កែងមហាវិថីឈ្នះ ឈ្នះ ភូមិជម្ពូវ័ន ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះ ឈ្មោះ អ៊ីម សុភ័ណ្ឌ អាយុ ៤១ ឆ្នាំ មុខរបរអាជីវករ មានប្តីជាអ្នករត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួលភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកស្រុកកំណើតភូមិត្នោត ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ចំពោះសម្ភារៈ លុយកាក់ គ្រឿងអលង្ការបាត់បង់ រួមមាន ៖ លុយដុល្លារ ១៨០០ ដុល្លារ លុយខ្មែរ ជាង ៣ លានរៀល ខ្សែដៃមាស ៥ ជី ខ្សែក ក្រវិល អត្តសញ្ញាណប័ណ្ណ កាតគ្រីម៉ូតូ និងឯកសារមួយចំនួនទៀត សរុបជាង ៣ ពាន់ដុល្លារ។
បើតាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ ២ នាក់ប្តីប្រពន្ធ ធ្វើដំណើរតាមម៉ូតូកង់បីផ្ទាល់ខ្លួន ដោយប្តីជាអ្នកបើក ធ្វើដំណើរឆ្ពោះទៅលេងផ្ទះកូននៅផ្សារទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ ជិះតាមបណ្ដោយផ្លូវជាតិលេខ ៤ ពីលិចទៅកើត។

បន្ថែមពីនោះ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស មួយគ្រឿង មិនចាំស្លាកលេខ តាមពីក្រោយ ធ្វើសកម្មភាពឆក់ទាញយកកាបូបពីស្ត្រីជាប្រពន្ធ បានសម្រេច ជិះគេចបាត់ស្រមោល។
ក្រោយកើតហេតុ ជនរងគ្រោះទាំង ២ នាក់ប្តីប្រពន្ធ នាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី ៣ ដើម្បីសុំការអន្តរាគមន៍៕
អត្ថបទ ៖ សុខា

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


