Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់​ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ Telegram

បានផុស

នៅ

បន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ធ្វើការ​ឃាត់ខ្លួន​យកមក​សួរនាំ ពាក់​ព័ន្ធ​ករណី​ឆបោក​ពលរដ្ឋ​ម្នាក់ ឈ្មោះ សូត្រ សុគន្ធរស់ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត នៅ​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ ។

លោក​វរសេនីយ៍ទោ សោម សារុន នាយ​កា​រិ​យាល័យ​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ យ៉ុម យ៉េន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មាន​មុខរបរ​លក់ដូរ រស់នៅ​ភូមិ មិត្តភាព សង្កាត់​មិត្តភាព ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មុន​ពេល​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៦ ខែកុម្ភ​: ឆ្នាំ ២០២២​កន្លងទៅ ជនសង្ស័យ យ៉ុម យ៉េន និង​បក្សពួក​ម្នាក់ទៀត បាន​នាំ​គ្នា​ទៅ​ទិញ​ស៊ីម​ថ្មី​មួយ រួច​បង្កើត​គណនី​តេ​ឡេ​ក្រាម ដាក់​រូបអ្នក​ផ្សេង ក្នុង​គោលបំណង​បន្លំ​ធ្វើជា​ម៉ូយ​ដែល​ធ្លាប់​រកស៊ី​ជាមួយ​ជនរងគ្រោះ ឈ្មោះ ចែ​យក់ ហើយ​បាន​កុម្ម៉ង់​ទិញ​ទំនិញ ជាច្រើន​ពី​ជនរងគ្រោះ ឲ្យ​ផ្ញើ​ទំនិញ​ឲ្យ​មុន រួច​មិនបាន​ទូទាត់​លុយ​ឲ្យ​ម្ចាស់​ទំនិញ​វិញ​ទេ​ថែមទាំង​ទំនាក់ទំនង​មិនបាន​ថែមទៀត ។

លោក​វរសេនីយ៍ឯក គង់ វិ​ន​ឌី ស្នងការ​រង​ទទួល​ផែន​ការងារ​សន្តិសុខ បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួលបាន​បណ្តឹង​ពី​ជនរងគ្រោះ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង សម្របសម្រួល ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត និង សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង ប៉ោយប៉ែត លោក​បាន​ដឹកនាំ​កម្លាំង ចុះ​ស្រាវជ្រាវ សម​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ យ៉ុម យ៉េន ហើយ​យកមក​សួរនាំ ដោយ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច្នោះ​មែន ព្រោះ​រវាង​ជនសង្ស័យ​និង​ជនរងគ្រោះ​ធ្លាប់​មានទំនាស់​ជាមួយគ្នា ក្នុងការ​រកស៊ី​កន្លងមក​។

​ក្រោយ​សួរនាំ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាមច្បាប់​៕

ដោយ ៖ វ៉ាន់ ណា​ង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤៤ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

កីឡា៣ ម៉ោង មុន

ក្លិប Fenerbahce ពិចារណាដកខ្លួនពីលីគតួកគី ជុំវិញការវាយប្រហារលើកីឡាករ

Sokha Hotels

ព័ត៌មានពេញនិយម