សន្តិសុខសង្គម
ខឹងជនរងគ្រោះចេះធ្មប់ ទាញកាំបិតកាប់ចិញ្ច្រាំ បំណងសម្លាប់ចោល
ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីកាប់ចិញ្ច្រាំទៅលើជនរងគ្រោះម្នាក់ បណ្ដាលឲ្យរបួសធ្ងន់(ដង្ហើមចង្រិត) ដោយសារខឹងនឹងជនរងគ្រោះចេះអាបធ្មប់។ ហេតុនេះបានកើតឡើងនៅវេលាម៉ោង ២២ និង ០០ នាទី កាលពីថ្ងៃទី ៣ ខែមិនា ឆ្នាំ ២០២២ នៅចំណុចលើផ្លូវក្រួសក្រហម ក្នុងភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋ កម្លាំងចំណុះឲ្យអធិការនគរបាលស្រុកសូទ្រនិគម សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាប ចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉ាវ សាន ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត ដោយចេតនា។ លោកបន្ថែមថា ជនរងគ្រោះ ឈ្មោះ ធឿន វ៉ាន ភេទស្រី អាយុ ៥០ ឆ្នាំ ទីលំនៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោកវរសេនីយ៍ទោបញ្ជាក់ថា យោងតាមការបំភ្លឺរបស់សាក្សី ឈ្មោះ ផាត ផល្លី ភេទស្រី អាយុ ៤៥ឆ្នាំ ទីលំនៅភូមិឃុំខាងលើ ដែលឃើញហេតុការណ៍ជាក់ស្ដែង បានប្រាប់ឲ្យដឹងថា នៅពេលកើត ខ្លួនកំពុងតែអង្គុយនៅលើផ្ទះ រៀបចំគេង ស្រាប់តែលឺសំឡេងមានគេស្រែកហៅឲ្យជួយនៅមុខផ្ទះ រួចខ្លួនក៏ស្ទុះទៅមើល ក៏ឃើញជនរងគ្រោះដួលផ្កាប់មុខនឹងដី ហើយជនសង្ស័យកំពុងកាប់ពីលើចិញ្ច្រាំជាច្រើនកាំបិត។ ភ្លាមៗនោះ ខ្លួនក៏ជួយស្រែកហៅគេឯងឲ្យជួយ បន្តិចក្រោយមកក៏មានអ្នកជិតខាងបួនប្រាំនាក់ និងកូនប្រុសរបស់ជនរងគ្រោះមកជួយឃាត់បំបែក និងរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។ ក្រុមគ្រួសារ បានយកជនរងគ្រោះទៅមណ្ឌលសុខភាពឃុំតាយ៉ែក តែដោយសារស្ថានភាពរបួសធ្ងន់ពេក មណ្ឌលសុខភាពបានបញ្ជូនបន្តមកស្រុក និងទៅខេត្តទៀត។

លោកនាយការិយាល័យបានបន្ថែមទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ប៉ាវ សាន បានឆ្លើយសារភាពថា រូបគេពិតជាបានកាប់ចិញ្ច្រាំក្នុងគោលបំណងសម្លាប់ជនរងគ្រោះខាងលើប្រាកដមែន ដោយសារខឹងជនរងគ្រោះចេះធ្មប់។ បច្ចុប្បន្នកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


