សន្តិសុខសង្គម
កូនជាងជួសជុលម៉ូតូ ខឹងស្រលាញ់កូនមេជាងមិនបានបាញ់សម្លាប់ចោល រួចសម្លាប់ខ្លួនឯង
កំពង់ធំ ៖ បុរសជាកូនជាងជួសជុលម៉ូតូម្នាក់ បានបាញ់សម្លាប់កូនស្រីមេជាង ដោយសារមិនព្រមស្រលាញ់ខ្លួន រួចបាញ់សម្លាប់ខ្លួនតាមក្រោយ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើង នៅវេលាម៉ោងប្រមាណ១២ និង៣០នាទីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នៅចំណូចផ្ទះជួលជុលម៉ូតូមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ គង់ គឹមហ័ន អាយុ៣១ឆ្នាំ រស់នៅ ភូមិ / ឃុំ កើតហេតុ ខាងលើ ( ស្លាប់នៅកន្លែងកើតហេតុ បាញ់ត្រូវគល់ក ខាងឆ្វេង១គ្រាប់ )។ ចំណែក ជនបង្ក ឈ្មោះសុខ សូយ៉ន ហៅឌី រស់នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ( បាញ់សម្លាប់ខ្លួនឯង បែកលលាដ៍ក្បាល បន្ទាប់ពីបាញ់សម្លាប់ ភាគីខាងស្រីរួច)។
សមត្ថកិច្ចបានបន្តទៀតថា យោងតាមសាក្សីជាសាច់ញាតិរបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុន កើតហេតុ ជនបង្ក បានមកសុំរៀនធ្វើជាងជួសជុល ម៉ូតូរយៈពេល១ឆ្នាំហើយ ប៉ុន្តែ រយៈពេល៣ខែ ចុងក្រោយនេះ ជនបង្កបានលួចស្រឡាញ់ជនរងគ្រោះ ដែលត្រូវជាកូនស្រីរបស់មេជាង ប៉ុន្តែភាគី ខាងស្រីមិនស្រឡាញ់។ លុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ជនបង្កបានទៅលេង ផ្ទះខ្លួននៅឯ ខេត្តព្រះវិហារ ដេក ១ យប់ ហើយក៏ បាន ត្រឡប់មកវិញ រហូតដល់ ថ្ងៃកើតហេតុ ទើបជនបង្ក យក កាំភ្លើងកែច្នៃបាញ់សម្លាប់ ជនរងគ្រោះ រួចសម្លាប់ខ្លួនឯងតែម្ដង។
យោងតាមកំណត់ហេតុ និង សាក្សីខាងលើ សមត្ថកិច្ចបានសន្និដ្ឋានជាបឋមថា ជនបង្កស្រឡាញ់ ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះ មិនព្រមស្រឡាញ់ ទើបបណ្ដាលឲ្យកើតករណី ឃាតកម្ម នេះ តែម្តង។ វត្ថុតាងពាក់ព័ន្ធ នឹង ករណីឃាតកម្មនេះមានអាវុធខ្លី កែច្នៃចំនួនពីរដើម នៅកន្លែងកើតហេតុ៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


