សន្តិសុខសង្គម
ក្រុមការងារចម្រុះ CHARLIE21 ត្រូវបានបង្កើត ស៊ើបអង្កេតករណីឃាតកម្មទៅលើកុមារីអាយុ ៧ឆ្នាំ នៅក្រុងប៉ោយប៉ែត
កាលពីវេលាម៉ោង ៦៖៥០ នាទីព្រឹកថ្ងៃទី ៩ ខែមីនា ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់បានធ្វើដំណើរចេញពីផ្ទះឆ្ពោះទៅសាលារៀន។ លុះដល់ម៉ោង ១១៖៣០ ឪពុករបស់ក្មេងស្រីនេះបានរាយការណ៍ថា មិនបានឃើញកូនស្រីរបស់ខ្លួនចេញពីសាលារៀនត្រលប់មកផ្ទះវិញ។

មន្ត្រីនគរបាលមូលដ្ឋានបានទៅពិនិត្យបញ្ជីវត្តមានរបស់ក្មេងស្រីរងគ្រោះនៅសាលា ហើយបានឃើញថា ក្មេងស្រីនេះមិនមានវត្តមានចូលរៀនទេនៅពេលព្រឹកក្នុងថ្ងៃកើតហេតុ។
មន្ត្រីនគរបាលមូលដ្ឋានរួមជាមួយអ្នកភូមិបានចាប់ផ្តើមស្វែងរកកុមាររងគ្រោះ។ នៅវេលាម៉ោង ១០៖៣០នាទីយប់ សាកសពរបស់ក្មេងស្រីត្រូវបានគេរកឃើញ ដោយកត់់សំគាល់ថា មានការប៉ុនប៉ងកប់លាក់បាំងសាកសព។

អង្គភាពការពារកុមារ (CPU) បានទទួលដំណឹង ហើយបានបញ្ជូនក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) ទៅកន្លែងកើតហេតុ។
ការពិនិត្យកោសល្យវិច័យ និងការពិនិត្យកន្លែងកើតហេតុត្រូវបានធ្វើឡើង ហើយជាលទ្ធផល ក្រុមការងារចម្រុះ CHARLIE22 ក៏ត្រូវបានបង្កើតឡើងដោយមានកិច្ចសហប្រតិបត្តិការរវាងអង្គភាពការពារកុមារ (CPU) ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត។

នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) លោក James McCabe បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបំពេញភារកិច្ចបានយ៉ាងល្អត្រឹមត្រូវ ក្នុងការស៊ើបសួរពត៌មានបឋម និងការការពារកន្លែងកើតហេតុ ដូច្នេះធ្វើឱ្យមន្ត្រីជំនាញកោសល្យវិច័យអាចប្រម៉ូលភស្តុតាងសំខាន់ៗបានជាច្រើន។
បេសកកម្មនេះនៅមានសំណួរជាច្រើនមិនទាន់មានចម្លើយ ប៉ុន្តែលោកជឿជាក់ថា ក្រុមការងារចម្រុះនឹងស្វែងរកចម្លើយទាំងឡាយពាក់ព័ន្ធទៅនឹងសកម្មភាពដែលបានកើតឡើងទៅលើក្មេងស្រីរងគ្រោះនេះ។
លោកស្នើសុំដល់មហាជនទាំងអស់គ្នា ប្រសិនបើមានពត៌មាន ឬបានឃើញជនរងគ្រោះពេលកំពុងដើរទៅសាលា សូមផ្តល់ពត៌មាននេះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឬអង្គភាពការពារកុមារ (CPU)៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


