Connect with us

សន្តិសុខសង្គម

រថយន្តទំនើប ២គ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន​បង្កគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ផ្ងារជើង

បានផុស

នៅ

ខេត្តរតនគិរី÷ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ត២គ្រឿង ដោយសារបើកបរវ៉ាជែងគ្នាខ្វះការប្រុងប្រយ័ត្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោងជាង ៨ ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវភ្លោះមុខមន្ទីរសាធារណៈការ ដឹកជញ្ជូនខេត្តរតនគិរី ស្ថិតនៅក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

 បើតាមប្រភពមន្ត្រីសមត្ថកិច្ចនគរបាលចរាចរណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា អ្នកបើកបររថយន្តម៉ាក ម៉ាស្តារ ពាក់ស្លាកលេខ ភ្នំពេញ 2AC-7352 មានឈ្មោះ បាន ព្រហ្មនា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរអ្នកគ្រប់គ្រង បើកបរក្នុងទិសដៅពីកើតទៅលិច។

រីឯអ្នកបើកបររថយន្ត តូយូតារ៉េលី ពាក់ស្លាកលេខភ្នំពេញ 2AB-6618 បើកបរដោយឈ្មោះ ជា ស៊ាងហុង ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរកសិករ រស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកបរក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នាក្នុងល្បឿនលឿនដូចគ្នា។ លុះមកដល់ចំណុចមុខមន្ទីរសាធារណៈការ ខេត្តរតនគិរី រថយន្ត តូយូតារ៉េលី បានវ៉ារថយន្ត ម៉ាស្តារ មិនផុតក៏បានប៉ះគ្នា ហើយរ៉េចង្កូតបុកសួនច្បារក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ។

ចំណែករថយន្តម៉ាស្តារ បានខូចខាតផ្នែកថ្ពាល់ខាងឆ្វេង តែអាចបើកបរទៅមុខបាន។

 ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ ភាគីទាំងសងខាង មិនមានអ្នកណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បាននាំយករថយន្តទាំងពីរគ្រឿងនេះ ទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តរតនគិរី ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម