សន្តិសុខសង្គម
មន្ត្រីនគរបាលខេត្តសៀមរាបដែលប្រើអំពើហិង្សាលើកុមារនោះ ត្រូវបានអង្គភាពសាមីរៀបចំសំណុំរឿងតាមនីតិវិធីហើយ!
សៀមរាប ៖ មន្ត្រីនគរបាលដែលបម្រើការងារនៅការិយាល័យសន្តិសុខឯកជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានមហាជនរិះគន់ថា សង្ស័យបានប្រើអំពើហិង្សាទៅលើកូនចុង នោះត្រូវបានអង្គភាពសាមីកំពុងរៀបចំតាមនីតិវិធី។
សមត្ថកិច្ចបានឲ្យដឹងថា មន្ត្រីរូបនោះមានតួនាទីជាព្រិន្ទបាលឯកឈ្មោះលក្ខិណា វីរៈរិទ្ធ ភេទប្រុស អត្តលេខ71848 ឋានៈនាយរងផ្នែក គ្រប់គ្រងសហគ្រាសគ្រឹះស្ថាន និងកម្លាំងភ្នាក់ងាររសន្តិសុខឯកជន ការិយាល័យគ្រប់គ្រងសន្តិសុខឯកជន មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សូមរម្លឹកថា កាលពីពេលថ្មីៗនេះនៅក្នុងបណ្តាញសង្គម មានការរិះគន់ទៅលើមន្ត្រីនគរបាលខេត្តសៀមរាប ម្នាក់ករណីប្រើអំពើហិង្សាទៅលើកូនចុងបណ្តាលឲ្យរបួសធ្ងន់ដោយមិនដឹងមូលហេតុ និងបានបន្តចែកចាយក្នុងបណ្តាញសង្គមយ៉ាងផុសផុល។ចំណែក មន្ត្រីនគរបាលរូបនេះ ក៏មិនទាន់ចេញមុខមកបំភ្លឺក្នុងបណ្តាញសង្គមឬក៏នៅមុខសមត្ថកិច្ចនៅឡើយ។
លោកឧត្តមសេនីយ៍ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី២២ខែមីនានេះថា ចំពោះករណីខាងលើនេះនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប កំពុងមានចំណាត់ការទៅលើជនសង្ស័យរួចហើយ ដោយសមត្ថកិច្ចកំពុងតែស៊ើបអង្កេតនិងបន្តនីតិវិធី។
លោកបន្តថា មន្ត្រីនគរបាលរូបនោះកំពុងជាប់រៀនវគ្គបំប៉ននៅខេត្តកំពង់ស្ពឺ។ ចំពោះករណីនេះម្ដាយជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងចូលមកការិយាល័យជំនាញនិងកំពុងដំណើរការនីតិវិធី។ក្នុងនោះដែរបច្ចុប្បន្នកុមាររងគ្រោះត្រូវបានក្រុមគ្រួសារនាំយកមកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។
បន្ទាប់ពីបានឃើញរិះគន់ខ្លាំងពីសំណាក់បណ្តាញសង្គម ថ្នាក់ដឹកនាំនៃខេត្តសៀមរាប បានបញ្ជាទៅសមត្ថកិច្ចសាមីឲ្យមានវិធានការទៅតាមផ្លូវច្បាប់៕
ដោយ ៖ កុសល

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


