សន្តិសុខសង្គម
មន្ត្រីសាលាស្រុកបន្ទាយស្រីម្នាក់ គ្រោងប្ដឹងអ្នកកាសែត៣រូប ពីបទបរិហារកេរ្តិ៍
មន្ត្រីសាលាស្រុកបន្ទាយស្រីម្នាក់ និងជាថៅកែភោជនីយដ្ឋានយីហោ «នឹក»គ្រោងប្ដឹងអ្នកកាសែតនៅក្នុងខេត្តសៀមរាប ចំនួន០៣រូប ទៅសាលាដំបូងខេត្តសៀមរាប ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីអ្នកកាសែតទាំងនោះ បានចុះផ្សាយរឿងថៅកែភោជនីយដ្ឋានយីហោ«នឹក»ដែលមានខ្លឹមសារថា «បែកធ្លាយករណីមន្ត្រីសាលាស្រុកបន្ទាយស្រីបានជេរ
ប្រមាថបោកចានបោកឆ្នាំងគំរាមសម្លាប់អ្នកកាសែត»។

បើយោងតាមខ្លឹមសារហ្វេសប៊ុករបស់លោក ជៀន តាវស៊ន មន្ត្រីសាលាស្រុកបន្ទាយស្រី បានឲ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ថា អ្នកកាសែតទាំង០៣រូបដែលគាត់គ្រោងនឹងប្តឹងទៅតុលាការខេត្តសៀមរាបនោះរួមមាន៖ ១.ឈ្មោះ
លាង ប៊ុនធឿន ភេទប្រុស អាយុប្រហែលជាង៥០ឆ្នាំ អ្នកកាសែត ជួយខ្មែរ។ ២.ឈ្មោះ ច័ន្ទ សុភាព ភេទប្រុស អាយុជាង៤០ឆ្នាំ ចាងហ្វាងគេហទំព័រនគរប៉ុស្តិ៍។ ៣.ឈ្មោះ កែវ សំណាង (ហៅកូកា) ភេទប្រុស អាយុជាង៤០ឆ្នាំ ចាងហ្វាងគេហទំព័រ តារាជ្យ។
លោក លាង ប៊ុនធឿន អ្នកយកព័ត៌មានកាសែត ជួយខ្មែរ បានឲ្យដឹងថា នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ រូបលោកត្រូវបានមិត្តភ័ក្រ ឈ្មោះ ធឿនជាPMស្រុកបន្ទាយស្រី បានហៅគាត់ទៅហូបបបរមាន់នៅហាងយីហោ នឹក ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ពេលចូលទៅដល់ក្នុងហាង មិនទាន់បានអង្គុយស្រួល បួលផង លោក ចន្ធី ក៏បានណែនាំឈ្មោះគាត់ប្រាប់ទៅម្ចាស់ហាង នឹក ឈ្មោះ ជាន តាវស៊ន ថា ប៊ុន ធឿន នេះគាត់ជាអ្នកព័ត៌មាន ស្រាប់តែពេលនោះ លោក ជាន តាវស៊ន ក៏មានប្រត្តិកម្មថា អ្នកសារព័ត៌មាន ប្រៀបដូចជាសំរាម គាត់ចង់សម្លាប់ម៉ោងណាបានម៉ោងហ្នឹង។ លោក ជាន តាវស៊ន បានទាញកែវបោក ចានបោក កំប៉ុងស្រាបៀរបោក ខ្ទាតអំបែង មកលើរូបលោក តែមិនបង្កររបួសស្នាមនោះទេ។ ក្រោយពេលដែលលោក ជាន តាវស៊ន បានប្រមាថលោកហើយ
លោកក៏មិនបានតបតអ្វីដែរ គាត់ក៏បានចាកចេញពីកន្លែងកើតហេតុ។

លោក លាង ប៊ុនធឿន បញ្ជាក់ថា លោក ជាន តាវស៊ន មានគុំនំជាមួយអ្នកសារព័ត៌មាន តាំងពីពេលណាលោកមិនដឹងនោះទេ សម្រាប់លោកមិនដែលស្គាល់គ្នាសោះ សូម្បីតែហាង នឹក ក៏លោកទើបតែស្គាល់ជាលើកទីមួយ។ លោក លាង ប៊ុន ធឿន បានស្នើរសុំអោយមិត្តអ្នកសារព័ត៌មាន ជួយចុះផ្សាយអោយបានដឹងដល់ថ្នាក់ដឹកនាំសាលាស្រុកបន្ទាយស្រីបានដឹង និងជួយណែនាំដល់លោក ជាន តាវស៊ន ក្នុងនាមជាមន្ត្រីសាលាស្រុក គួរគប្បីធ្វើទង្វើរអោយគេគោរព និងជាគំរូដល់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងករណីនេះដែរ អ្នកកាសែតទាំង២រូបទៀតដែលផ្សព្វផ្សាយរឿងនេះ ហើយត្រូវបានមន្ត្រីខាងលើគ្រោងនឹងប្តឹងនោះបានឲ្យដឹងស្រដៀងគ្នាថា ពួកគាត់ពិតជាមានការព្រួយបារម្ភចំពោះផ្លូវច្បាប់ដែលលឺថា គេរកប្តឹងពួកគាត់។ ប៉ុន្តែពួកគាត់បានអះអាងថា ការផ្សព្វផ្សាយរបស់ពួកគាត់សុទ្ធតែមានភស្តុតាងត្រឹមត្រូវនៅក្នុងដៃរៀងៗខ្លួន។ ពួកគាត់បញ្ជាក់ថា នេះគឺគ្រាន់តែជាការលើកឡើងនៅក្នុងបណ្ដាញសង្គមរបស់មន្ត្រីសាលាស្រុកបន្ទាយស្រីម្នាក់តែប៉ុណ្ណោះ។ ចំណែកដីកា កោះអញ្ជើញរបស់ស្ថាប័នតុលាការ គឺមិនទាន់ឃើញនៅឡើយទេ។
លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ធតេលេក្រាមថា លោកកំពុងឲ្យក្រុមការងារពិនិត្យ និងស្រាវជ្រាវករណីនេះសិន។

មន្រ្តីអង្គការអាដហុក ប្រចាំខេត្តសៀមរាប លោក សួស ណារិន ក៏បានមានប្រសាសន៍ថា ចំពោះករណីនេះលោកមិនបោះបង់ចោលនោះទេ គឺលោកនឹងចុះស្រាវជ្រាវដោយផ្ទាល់ឲ្យបានដឹងច្បាស់។ លោកបន្ថែមថា លោកក៏ចង់ឃើញសេរីភាពនៃការបញ្ចេញមតិរបស់បណ្តាញសង្គម ជាពិសេសអ្នកសារព័ត៌មាន។
ទោះបីជាមានការលើកឡើងដោយមានហេតុផលរវាងភាគីទាំងសងខាងដែលអះអាងថា មានភស្តុតាងរៀងៗខ្លួនក៏ដោយ ក៏អ្នកសារព័ត៌មានមួយចំនួនក្នុងខេត្តសៀមរាប កំពុងមានការព្រួយបារម្ភពីរបបសារព័ត៌មាននិងការបញ្ចេញមតិហាក់នៅមានកម្រិតនៅឡើយ៕
អត្ថបទ៖ កុសល
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


