សន្តិសុខសង្គម
រន្ទះបាញ់ក្មេងឃ្វាលគោអាយុ១២ឆ្នាំម្នាក់ ស្លាប់នៅស្រុកអូរជ្រៅ
បន្ទាយមានជ័យ ៖ បាតុភូតធម្មជាតិរន្ទះបាញ់បណ្តាលឲ្យក្មេងឃ្វាលគោម្នាក់អាយុ១២ឆ្នាំស្លាប់នៅកណ្តាលវាលឆ្ងាយពីផ្ទះប្រហែលជាពីរពាន់ម៉ែត្រ ស្ថិតនៅចំណុចវាលគោក.តាមា ភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចស្រុកអូរជ្រៅបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៥និង១៥នាទីបានទទួលដំណឹង តាមទូរសព្ទពីឈ្មោះ ជា ត្រាន ប្រជាការពារបានរាយការណ៍មកថាមានករណីរន្ទះបាញ់ស្លាប់ម្នាក់ឈ្មោះ រ៉ា រឿន ភេទប្រុស អាយុ១២ឆ្នាំ។
មុនពេលស្លាប់ក្មេងរងគ្រោះបានទៅឃ្វាលគោ នៅវាលស្រែខាងលើ លុះពេលដេញគោត្រឡប់មកផ្ទះវិញមានភ្លៀង ផ្គររន្ទះលាយឡំ និងខ្យល់ ពេលក្មេងមកដល់ចំណុចវាលគោកតាមាក៏ត្រូវបានរន្ទះបាញ់ស្លាប់តែម្តង។ (ចម្ងាយពីផ្ទះជនរងគ្រោះប្រហែល២៥០០ម៉ែត្រ)។
យោងតាមគណៈកម្មការត្រួតពិនិត្យសាកសពដែលរួមមាន ១-លោក ហឿ យ៉ុក មេឃុំ២-លោក កែវ ប៊ុនធា មេភូមិឈូក ៣-លោក វ៉ាត់ ធូ នាយរងប៉ុស្តិ៍ ៤-លោក សឿត សឿយ ប្រធានមណ្ឌលសុខភាពចង្ហា បានឲ្យដឹងថា សាកសពក្មេងពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន។
បច្ចុប្បន្នសាកសព.ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌទេ ហើយបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ អែប ពៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


