សន្តិសុខសង្គម
ឆ្លងចរន្តពីផ្ទាំងសូឡា ឆេះផ្ទះមួយខ្នង និងទ្រព្យសម្បត្តិមួយចំនួនធំ
លំនៅឋានមួយខ្នង រួមជាមួយនឹងទ្រព្យសម្បត្តិជាច្រើន ត្រូវបានអគ្គិភ័យឆេះបំផ្លាញគ្មានសល់ ក្រោយពីមានការឆ្លងចរន្តតាមរយ:ផ្ទាំងសូឡា ដែលបម្លែងចរន្តពី DC ទៅ AC ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៩និង ១០នាទីយប់ នៅចំណុចក្រុមទី១១ ភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយបានកើតឡើង បណ្ដាលឲ្យឆេះផ្ទះពលរដ្ឋមួយខ្នង និងខូចខារសម្ភារៈមួយចំនួនធំតែមិនបណ្ដាលឲ្យមានអ្នករងរបួសនៅទេ។

ករណីអគ្គិភ័យនេះ បានបណ្ដាលឱ្យឆេះផ្ទះចំនួន១ខ្នង ទំហំ៩ម×១២ម សង់ពីឈើប្រក់ក្បឿង ជញ្ជាំងឈើ(ឆេះទាំងស្រុង) ម្ចាស់ឈ្មោះ កង ប៉ុន ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរកសិករ។
របាយការណ៍បានបន្តថា សម្ភារៈដែលខូចខាតរួមមាន ឆេះមាស ២តំឡឹងកន្លះ(ខ្សែក ២ខ្សែ និងចិញ្ចៀន ២វង់) ឆេះលុយចំនួន ៣.៥០០ ដុល្លារ ឆេះស្រូវ ២៥ការ៉ុង ឆេះ គោយន្ត កន្ត្រៃ ១គ្រឿង ឆេះធុងបាញ់ថ្នាំ ១ ឆេះដំបូលត្រក់ទ័រ ១ គ្រឿង និងសម្ភារៈមួយចំនួនទៀត ប៉ុន្តែមិនបណ្ដាលឲ្យរងរបួសមនុស្សទេ។

បើតាមការបញ្ជាក់ពីមូលហេតុគឺ ឆ្លងចរន្តអគ្គិសនី ពីផ្ទាំងសូឡានៅលេីដំបូល។ នៅពេលនោះដែរបើទោះបីជាសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ក៏ដោយ ក៏អណ្តាតភ្លើងបានបំផ្លាញផ្ទះនេះទៅជាផេះមុនបាត់ទៅហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


