Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនឃាតកភេទទី ៣ ដែលសម្លាប់សង្សារនៅសង្កាត់ស្ទឹងមានជ័យទី ៣

បានផុស

នៅ

ជនសង្ស័យភេទទី ៣ ជាឃាតក ដែលបានសម្លាប់ប្រុសស្នេហ៍របស់ខ្លួននៅក្នុងបន្ទប់ជួល ក្នុងសង្កាត់ស្ទឹងមានជ័យ ៣ ត្រូវបានចាប់ខ្លួនបានហើយ នៅចំណុចភូមិសែនរុងរឿង ១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចាប់ខ្លួននេះធ្វើឡើងដោយកម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខេត្តព្រះវិហារផងដែរ។

ជនសង្ស័យមានឈ្មោះ ភូ សៀងឡាង ភេទប្រុស អាយុ ២៧ ឆ្នាំ។ ចំណែកជនរងគ្រោះមានឈ្មោះ ខុម វ៉ានឌី ភេទប្រុស អាយុ ២១ ឆ្នាំ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យចំពោះមុខសមត្ថកិច្ចឲ្យដឹងថា កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ ខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ទៅលើឈ្មោះ ខុម វ៉ាន់ឌី (ភេទទី៣) ពិតប្រាកដមែន ដោយសារតែជនរងគ្រោះមានទំនាក់ទំនងប្រុសផ្សេង ជាហេតុធ្វើឲ្យខ្លួនផ្ទុះការប្រចណ្ទ ហើយក៏យកខ្សែភ្លើងរិតកសម្លាប់។

ក្រោយពីធ្វើសកម្មភាពសម្លាប់រួចហើយ ខ្លួនបានយកទូរស័ព្ទ និងម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ជិះគេចខ្លួនទៅស្រុកកំណើតនៅខេត្តកំពត រួចបន្តគេចទៅលាក់ខ្លួននៅខេត្តព្រះវិហារ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់នៅពេលខាងមុខ។

គួររំលឹកផងដែរថា សាកសពជនរងគ្រោះ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមនៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងក្រុម ៥ ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាល្ងាចថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ៕

អត្ថបទ ៖ លីហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម