សន្តិសុខសង្គម
ចាប់ខ្លួនក្រុមចោរប្លន់ម្នាក់ បន្ទាប់ពីគំរាមកាប់ប្លន់យកម៉ូតូពីសន្តិសុខម្នាក់បាន៣ថ្ងៃ
ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកចំនួន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីពួកគេធ្វើសកម្មភាពគំរាមកាប់ប្លន់យកម៉ូតូពីបុរសសន្តិសុខម្នាក់បានសម្រេច។
សមត្ថកិច្ចបានបានឲ្យដឹងថា កាលពីវេលាម៉ោង២៣ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ចំណុចដីឡូត៍មួយកន្លែង ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យចំនួន២នាក់ប្រដាប់ដោយកាំបិតប៉័ងតោបានធ្វើសកម្មភាពគំរាមកាប់ប្លន់យកម៉ូតូពីបុរសម្នាក់បានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្តិភាព។

ជនរងគ្រោះឈ្មោះ ថាន់ ចាន់ថា ភេទប្រុស អាយុ៤០ឆ្នាំជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជិះម៉ូតូមួយម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ស៊េរី ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GV-2497 ។ ចំណែកជនសង្ស័យទី០១ ឈ្មោះ អ៊ឹម ម៉ាលី ហៅ ម៉ាប់ ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ឃាត់ខ្លួន(មានផ្ទុកសារធាតុញៀន)។ ទី២ ឈ្មោះ ម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(គេចខ្លួន)។

សមត្ថកិច្ចបញ្ជាក់ថា រហូតមកដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទីព្រឹក ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣។ ក្រោយពីទទួលបានពាក្យបណ្តឹងហើយ លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានដឹកនាំធ្វើការស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ឹម ម៉ាលី (ហៅម៉ាប់)ភេទប្រុស អាយុ២២ឆ្នាំ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ម៉ៅ ភេទប្រុសអាយុប្រហែល៣០ឆ្នាំ កំពុងគេចខ្លួន។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕
អត្ថបទ៖ សុខា


-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


