Connect with us

សន្តិសុខសង្គម

ឈើប្រណិត​ពេញ​មួយ​រថយន្ត ​ត្រូវ​កម្លាំង​អធិការ​ស្រុក​លំផាត់​បង្ក្រាប​ប្រគល់​ឲ្យ​មេព្រៃ

បានផុស

នៅ

រតនគិរី ៖ រថយន្ត​មួយគ្រឿង​ម៉ាក​ម៉ាស​ស្តារ ស៊េរី​ឆ្នាំ​២០១៨ ចង្កូត​ស្តាំ ពណ៌​ប្រផេះ ដែល​ប្រភព​រាយការណ៍​ឲ្យ​ដឹងថា សកម្ម​ក្នុងការ​ដឹកជញ្ជូន​ឈើប្រណិត​ប្រភេទ​ឈើ​ឃ្លុំ​ចេញពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ឆ្ពោះ​មកកាន់​ខេត្តរតនគិរី ដោយ​ឆ្លងកាត់​ស្រុក​លំផាត់ និង​បន្តដំណើរ​ទៅកាន់​ព្រំដែន​អន្តរជាតិ​អូរ​យ៉ា​ដាវ​តែម្តង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រភព​ដដែល​បាន​បន្តថា ម្ចាស់​រថយន្ត​និង​ឈើប្រណិត​ខាងលើ​នោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ទី ជា​ឈ្មួញ​រក​ស៊ី​ឈើ​រស់នៅ​ស្រុក​អូរ​យ៉ា​ដាវ ហើយ​ការដឹកជញ្ជូន​នេះ​ទៀតសោត​គេ​សង្កេតឃើញ​ដឹក​ទាំងយប់​ទាំង​ថ្ងៃ ដោយ​គ្មាន​ញញើត​និង​ផ្លូវច្បាប់​សោះឡើយ មិនដឹងថា អាងខ្នង​បង្អែក​ខាង​ណា​នៅ​ពីក្រោយ​នោះទេ​?​ឬមួយ​ក៏​ខ្លួនឯង​នោះ​អាង​ខ្លួន​ជា​មន្ត្រី​ឬ​ជា​សមត្ថកិច្ច​ស្រាប់​?

ជាក់ស្តែង នៅ​កណ្តាល​ថ្ងៃ​ចែស ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២២​ម្សិលមិញ វេលា​ម៉ោង​ប្រមាណ​១២​និង​០០​នាទី​រសៀល ការ​ដឹកជញ្ជូន​ឈើ​រថយន្ត​ម៉ាក ម៉ាស ស្តារ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ក្លែងក្លាយ​ក្រចេះ​2A-0421​ផ្ទុក​ឈើប្រណិត​ឃ្លុំ​ពេញ ដែលមាន​មុខកាត់​20​ឃ្លុំ ,30​ឃ្លុំ គុណ 1,2​ម៉ ដែលមាន​ចំនួន​សរុប​ប្រមាណ​ជាង​ម្ភៃ​ដុំ បម្រុង​ឆ្លងកាត់​ស្រុក​លំផាត់ ហើយ​ត្រូវ​យីអ៊ុន​ដាក់​អា​រ័ក្ស​ជាន់ គេច​មិន​ផុតពី​ក្រញាំដៃ​ដែក​។

លោក​វរសេនីយ៍​ឯក ក្លុ​ល ថើ​ង អធិការដ្ឋាន​នគរបាល​ស្រុក​លំផាត់​នោះ​ឡើយ និង​ដោយមាន​ការសម្របសម្រួល​ពី​លោក កែវ ភក្តី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត លោក​បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់​ទៅគ្រប់​ទីស្នាក់ការ​ប៉ុស្តិ៍​ឃុំ​ឲ្យ​ត្រៀម​ឃាត់​មុខសញ្ញា​រថយន្ត​ដឹក​បទល្មើស​នេះ​ឲ្យ​ខាន​តែ​បាន​។

ទីបំផុត រថយន្ត​ដឹក​បទល្មើស​ខាងលើនេះ បន្ទាប់ពី​គេច​ចុះ​គេច​ឡើង​ចុះ​ភ្នំ​ឡើង​ភ្នំ ក៏​វង្វេង​ពេញ​ចម្ការកៅស៊ូ ឈ្មោះ ហ៊​ន ស្ថិតនៅក្នុង​ស្ថានភាព​ផ្លូវ​ទ័ល​ទៅមុខ​លែងរួច ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ណង​ហៃ ឃុំ​សេ​ដា ស្រុក​លំផាត់ តៃកុង​រថយន្ត​ម្នាក់ និង​ប្រូ​ឡាន​ពីរ​នាក់​ទៀត បើកទ្វារ​ចុះ​រត់ចោល​រថយន្ត បន្សល់ទុក​រថយន្ត​បទល្មើស នៅ​ចំណុចកើតហេតុ​នោះ​តែម្តង​។​ ត្រូវបាន​សមត្ថកិច្ច​ចាប់​រឹបអូស​យកមក​ធ្វើការ​ប្រគល់​ឲ្យ​ជំនាញ​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​អូរ​ស៊ិ​ន​លែ​រ៍ ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១៨ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥៩ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម