សន្តិសុខសង្គម
តុលាការកាត់ទោសបុរសឃាតក២នាក់ប្លន់សម្លាប់ មិត្តភ័ក្ដិឯងយកទ្រព្យសម្បត្តិ
បុរសជាឃាតកមានគ្នា ២ នាក់ដែលបានអារ.ក សម្លាប់មិត្តភ័ក្ដិប្លន់យកទ្រព្យសម្បត្តិ ត្រូវបានតុលាការនាំខ្លួនយកមកកាត់ទោសជាសាធារណៈ នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២។

បុរសជនជាប់ចោទ ទី១ ឈ្មោះ ម៉ៅ រដ្ឋា ហៅជិប ឃាត់ខ្លួនបាននៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ ម៉េង ណាឃីម អាយុ ២១ ឆ្នាំ ឃាត់ខ្លួនបាន នៅស្រុងគិរីវង់ ខេត្តតាកែវ។
ជនជាប់ចោទទាំងពីរបានប្រព្រឹត្តអំពើឃាតកម្មកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ ហើយត្រូវកម្លាំងនគរបាលតាមបង្ក្រាបនារសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១។

លោក ឆឹម ឬទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជំរះ បានបញ្ជាក់ក្នុងសវនាការថា ឈ្មោះ ម៉េង ណាឃីម ត្រូវបានតុលាការចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកមុន»។ ចំណែកឈ្មោះ ម៉ៅ រដ្ឋា ត្រូវបានចោទពីបទ «សមគំនិតក្នុងអំពើឃាតកម្មគិតទុកមុន»។
នៅក្នុងសវនាការជនជាប់ចោទបានសារភាពថា កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ នៅថ្ងៃកើតហេតុពួកគេបានរៀបចំគម្រោង បបួលជនរងគ្រោះមកហូបអីជុំគ្នានៅកោះពេជ្រ ដោយស្ថានភាពមិនប្រក្រតី មិនអាចសម្លាប់ជនរងគ្រោះបាន ពួកគេក៏បាននាំគ្នាទៅផ្ទះវិញរៀងខ្លួន។

មិនយូរប៉ុន្មាន ពួកគេក៏បានហៅជនរងគ្រោះមកក្រៅម្ដងទៀត មកម្ដុំផ្លូវជាតិលេខ១ លុះមកដល់ចំណុចងងឹត ក៏បានធ្វើសកម្មភាពអារ.ក ជនរងគ្រោះសម្លាប់តែម្ដង ដោយឈ្មោះ ម៉េង ណាឃីម ជាអ្នកចាប់អារ.ក ជនរងគ្រោះដោយផ្ទាល់។
បន្ទាប់ពីធ្វើសកម្មភាពរួចពួកគេទាំង២នាក់ បានចែកសម្ភារៈគ្នា ក្នុងនោះ ឈ្មោះ ម៉ៅ រដ្ឋា បានយកចិញ្ជៀនមាស និងខ្សែក របស់ជនរងគ្រោះ ចំណែកឈ្មោះ ម៉េង ណាឃីម យកម៉ូតូ ទូរស័ព្ទដៃ និងខ្សែដៃ របស់ជនរងគ្រោះ រួចឈ្មោះ ម៉េង ណាឃីម បានគេចខ្លួនទៅស្រុកគិរីវង់ ខេត្តតាកែវ ចំណែកឈ្មោះ ម៉ៅ រដ្ឋា នៅផ្ទះធម្មតា។
ដោយសាជនជាប់ចោទសារភាពច្បាស់ៗ តំណាងអយ្យការ លោក សម ឬទ្ធីវាសនា បានធ្វើសេចក្ដីសន្និដ្ឋានតម្កល់ បទចោទប្រកាន់ ហើយស្នើឱ្យតុលាការសម្រេចតាមច្បាប់។
រឿងក្ដីឃាតកម្មនេះលោក ឆឹម ឬទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជំរះបានកំណត់យកថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២២ វេលាម៉ោង ១៤ រសៀល ប្រកាសសាលក្រម៕
អត្ថបទ៖ មករា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


