Connect with us

សន្តិសុខសង្គម

ស្រ្តី​ពលករ​ខ្មែរ​ដេកបំបៅកូន លក់មួយភាំង សង្កត់ច្រមុះកូនដាច់ខ្យល់ស្លាប់

បានផុស

នៅ

ទារកតូច​ទើបតែឃើញពន្លឺថ្ងៃបាន ២ ខែ បានស្លាប់យ៉ាងស្ងៀមស្ងាត់ បន្ទាប់ពីស្ត្រីជាម្តាយបានដេកបំបៅហើយបានលក់មួយភាំង ទំនងជាដោះសង្កត់ខ្ទប់ទៅលើច្រមុះកូន លុះភ្ញាក់ដឹងខ្លួនទើបដឹងថា កូនបានស្លាប់បាត់ទៅហើយ។ 

ហេតុការណ៍នេះបានកើតឡើង នៅព្រលប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្នុងអាគារស្នាក់នៅរបស់កម្មករ ស្ថិតក្នុង​ឃុំ​បាងបរ ស្រុកបាងបរ ខេត្តសមុទ្រប្រាកាន ប្រទេសថៃ។   

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពេលសមត្ថកិច្ចថៃចុះពិនិត្យដល់កន្លែងកើតហេតុគឺបានសង្គេតឃើញថា មានទារកម្នាក់ ភេទស្រី អាយុ ២ ខែ ដេក​ស្លាប់នៅលើពូក ដោយស្រ្តីជាម្តាយដែលជាពលករខ្មែរបានរៀបរាប់ទាំងទឹកភ្នែកថា ខ្លួនបានដេកផ្អៀងអោយកូនបៅ រួចក៏បានដេកលក់ខ្លួនឯងមួយភាំង ពេលដឹងខ្លួនឡើងទើបដឹងថាកូនស្រីរបស់ខ្លួនដេកស្លាប់បាត់ទៅហើយ។ ស្របពេលនោះដែរ បុរសជាប្តីដែលជាជនជាតិថៃឈ្មោះ ភី រ៉ាក់ផុង បានចេញពីធ្វើការ មកដល់ឃើញបែបនេះក៏រាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះពិនិត្យ។   

តម្រួតថៃបានសន្និដ្ឋានថា ម្តាយពេលដេកលក់អាចផ្អៀងខ្លួនសង្កត់ត្រង់ច្រមុះកូន ទើបធ្វើអោយថប់ដង្ហើមស្លាប់បែបនេះ៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម