សន្តិសុខសង្គម
ប៉ូលិសក្រុងបានលុងឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាបន្តបន្ទាប់ករណីលួចគ្រឿងសង្ហារឹម នៅក្រុងបានលុង
រតនគិរី ៖ កម្លាំងអធិការនគរបាលក្រុងបានលុង ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីលួចគ្មានស្ថានទម្ងន់(គាស់ផ្ទះលួចយកគ្រឿងសង្ហារឹម របស់ប្រជាពលរដ្ឋ) នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
លោក ហួត បូរី អធិការនគរបាលក្រុងបានលុង បានឲ្យកម្ពុជាថ្មី ដឹងនៅរសៀលថ្ងៃទី២៣ឧសភាថា ជនសង្ស័យ២នាក់ ១-ឈ្មោះ យឿន ចាន្នី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ អូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មុខរបរ មិនពិតប្រាកដ។ ២-ឈ្មោះ រិទ្ធ សំណាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ អូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ ជាងជួសជុលរថយន្ត។ លទ្ធផលធ្វើតេស្តទឹកនោមរកសារធាតុញៀនវិជ្ជមាន(+)ទាំង២នាក់។
លោកអធិការបានបញ្ជាក់ថា បន្ទាប់ពីស្តាប់ចម្លើយសារភាពជនសង្ស័យខាងលើនេះនិងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យមានឈ្មោះ គឹម សាន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។លទ្ធផលធ្វើតេស្តទឹកនោមរកសារធាតុញៀន វិជ្ជមាន(+)។

លោកថា ជនរងគ្រោះឈ្មោះ ឌឹប ប៊ុនហាក់ (ហៅ មករា) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរកសិករ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង១និង១២នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះជនរងគ្រោះ មានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចគាស់ផ្ទះចូលលួចយកគ្រឿងសង្ហារឹមអស់ជាច្រើនដូចជា៖
១-តុបាយមួយទំហំ ៦០,២,២០ម៉ែត្រ។
២-តុទឹកតែមួយទំហំ ៦០,១,២០ម៉ែត្រ។
៣-តុក្បាលគ្រែមួយ
៤-គីងគក់មួយ។
៥-តុមូលមួយទំហំ ១១០ម៉ែត្រ។
៦-តុធម្មជាតិមួយទំហំ ៧០,៩៥ម៉ែត្រ។
៧-ចំឡាក់រូបត្រីប្រាំបី១។
៨-ពូកដេកសុខភាពពណ៌ស១ តម្លៃ៥០០ដុល្លារ។
៩-មុងសម្រាប់បោះតង់បីឈុតនិងខោអាវមួយចំនួន។
១០-តុក្កតាចំនួន២គ្រាប់។
១១-ប្រាក់រៀលចំនួន៤០០.០០០រៀល និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
សម្ភារត្រូវបានសមត្ថកិច្ចដកហូតរួមមាន៖
១-តុទឹកតែទំហំ ៦០.១,២០ម៉ែត្រមួយ។
២-តុតាំងក្បាលគ្រែមួយ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ទៅតាមនីតិវិធីច្បាប់៕
ដោយ ៖ វុទ្ធឦសាន

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


