សន្តិសុខសង្គម
លើកដំបូង! ឆ្កែចចកព្រៃមួយក្បាលចេញខាំពលរដ្ឋបណ្ដាលឱ្យរងរបួស ៧ នាក់នៅកំពង់ឆ្នាំង
សត្វចចកព្រៃមួយក្បាលត្រូវបានប្រជាពលរដ្ឋក្នុងភូមិដេញវាយស្លាប់ បន្ទាប់ពីដេញខាំប្រជាពលរដ្ឋបណ្ដាលឱ្យរងរបួសប្រមាណ ៧ នាក់ កាលពីវេលម៉ោង ៦ ព្រឹកថ្ងៃទី ២៤ ខែឧសភា ២០២២ នៅក្នុងភូមិស្នោរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុពេលព្រឹកព្រលឹមមានប្រជាពលរដ្ឋនាំគ្នាទៅយកចង្រិតនៅតាមអន្លង់ដែលពួកគាត់បានដាក់ នៅចុងភូមិស្នោរ ពេលនោះមានឆ្កែចចកព្រៃមួយក្បាលសម្បុរ ស លឿង បានស្ទុះចេញពីព្រៃមកខាំប្រជាពលរដ្ឋម្នាក់ ហើយម្នាក់ទៀតព្រមទាំងហើយបានរត់ចូលភូមិដេញខាំប្រជាពលរដ្ឋមិនរើសមុខបណ្ដាលឲ្យរងរបួសប្រជាពលរដ្ឋ ៧ នាក់។ បន្ទាប់មកប្រជាពលរដ្ឋបាននាំគ្នាដេញវាយសម្លាប់តែម្ដង។

តាមសម្ដីសមត្ថកិច្ច ភូមិស្នោរ ឃុំខុនរ៉ង មិនមែនជាភូមិមានព្រៃប៉ុន្មានទេគ្រាន់តែមានព្រៃរបោះ និងគម្ភឫ ស្សី នៅជាប់ជើងភូមិច្រើន តែប៉ុណ្ណោះ មិនដឹងថាឆ្កែចចកព្រៃមួយក្បាលនេះចេញពមកណាទេ។
ចំពោះប្រជាពលរដ្ឋដែលរងរបួសស្រាលៗបានទៅព្យាបាលតាមផ្ទះដោយខ្លួនឯង។ ប៉ុន្តែអ្វីមិនធ្លាប់មាមនោះ គឺជាលើកទីមួយហើយដែលមានឆ្កែចចកព្រៃចេញមកខាំប្រជាពលរដ្ឋក្នុងភូមិនេះ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


