សន្តិសុខសង្គម
កែច្នៃរំសេវបោកយកត្រី ផ្ទុះរងរបួសធ្ងន់ពីរនាក់
បុរស២នាក់ បានរងរបួសជាទម្ងន់ បន្ទាប់ពីបានកែច្នៃផាវដើម្បីបោកត្រីខុសបច្ចេកទេស បណ្តាលឲ្យផ្ទុះឡើងតែម្តង។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចអូរតាតឹង ស្ថិតក្នុងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដោយសារតែមានករណីច្នៃជាតិផ្ទុះ (ផាវ) បោកត្រីខុសបច្ចេកទេស បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់បុរស២នាក់ ។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ក្នុងគ្រោះថ្នាក់កែច្នៃរំសេវផាវសម្រាប់បោកត្រីនេះ ធ្វើអោយមនុស្សរងរបួសចំនួន០២នាក់ ឈ្មោះ មឿន ពិសិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត (របួសដាច់កដៃខាងឆ្វេង) និងឈ្មោះ សុត សឿន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត (របួសដៃជើងខាងស្តាំ និងភ្នែកខាងឆ្វេង)។

ករណីនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូតបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការកែច្នៃផាវបង្កជាគ្រឿងផ្ទុះខុសបច្ចេកទេសដូចករណីខាងលើនេះ ចៀសវាងការកើតមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


